Jeff Bezos ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលបច្ចុប្បន្ន លោកមានលុយរហូតដល់ជាង ៣៤ពាន់លានដុល្លារអាមេរិក និងជាបុគ្គលមានឥទ្ធិពលក្នុងពិភពលោកលំដាប់ទី១៦ ក្នុងចំណោមមនុស្ស ៥០នាក់។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយលោក Bezos បានលើកយកដំបូន្មានដ៏ល្អមួយសម្រាប់បង្ហាញដល់សហគ្រិន ឬអាជីវករទាំងអស់បានយល់ និងស្គាល់ពីចំណុចជោគជ័យរបស់ Amazon។
លោក Bezos បាននិយាយថា ជាញឹកញាប់ លោកទទួលបានសំណួរមួយថា តើនឹងមានអ្វីផ្លាស់ប្ដូរខ្លះនៅក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ? សំណួរមួយនេះគឺពិតជាចាប់អារម្មណ៍ និងពិសេសខ្លាំងណាស់ ប៉ុន្តែសំណួរនេះត្រូវបានលោកច្រានចោលមិនឆ្លើយ ហើយលោកសួរទៅវិញថា តើយើងមានយុទ្ធសាស្ត្រអាជីវកម្មអ្វីដើម្បីជំរុញឲ្យ វាមិនមានការផ្លាស់ប្ដូរ ឬមានការផ្លាស់ប្ដូរនៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ? នោះគឺពាក់ព័ន្ធនឹងស្ថិរភាពពេលវេលា។
លោកបានបន្តទៀតថា អាជីវកម្មរលក់រាយ អតិថិជនតែងតែចង់បានតម្លៃទាប ហើយការដឹកជញ្ជូនឆាប់រហ័ស និងមានជម្រើសច្រើន ដូច្នេះយើងត្រូវធ្វើយ៉ាងណា បំពេញតម្រូវការនេះឲ្យបាន នៅពេលដែលយើងធ្វើវាបានហើយនោះ យើងមិនចាំបាច់ខ្វាយខ្វល់ និងប្រើកម្លាំងច្រើនដូចពេលមុននេះទេ ពោលគឺវានឹងដំណើរការទៅយ៉ាងរលូត។
នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា នេះគ្រាន់តែជាផ្នែកមួយនៃអាជីវកម្មប៉ុណ្ណោះ ប៉ុន្តែវាអាចជាទទួលយកបាន ព្រោះថាយុទ្ធសាស្ត្រនៃការធ្វើអាជីវកម្មគឺដូចគ្នា ពោលគឺស្គាល់ពីផលិតផល ឬសេវាកម្មរបស់យើងច្បាស់ ហើយស្គាល់ពីតម្រូវការអតិថិជនច្បាស់ នោះយើងនឹងងាយស្រួលក្នុងការផ្គត់ផ្គង់ និងបំពេញតម្រូវការអតិថិជន៕
មតិយោបល់