ព័ត៌មានជាតិ

ប្រជុំ​រៀបចំ​និតិ​វិធី​ក្នុង​ការបង្ក្រាប​បទ​លើ្មស​គ្រឿងញៀន​របស់​មន្ត្រីន​គរបាល​យុត្តិធម៌​

​ខេត្ត​កំពង់ធំ​៖ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ កោះហៅ​មន្ត្រីរ​នគរបាល​យុត្តិធម៍ និង​អង្គភាព​ពាក់ព័ន្ឋ ដើម្បី​ចូលរួម​ប្រជុំ​ជា​លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៥ ស្តីពី​ការរៀ​ចំ​សំណុំរឿង នឹង​ដំណើរការ​អនុវត្ត​ដោយ​និតិ​វិធី ចំពោះ​គ្រឿងញៀន ក្នុង​ការបញ្ជូន​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​
​ពី​ធី​ប្រជុំ​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​បាន​ចូលរួម​ពី​សំណាក់ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង និង​ប៉ូលិស ប៉េ​អ៊ឹម ចូលរួម ជាច្រើន​នាក់ នៅក្នុង​សាលប្រជុំ​តុលាការខេត្ត​កំពង់ធំ នៅ​ព្រឹក​វេលា​ម៉ោង ៨.៣០​នាទី ថ្ងៃទី​១០ ខែ កុម្ភះ ឆ្នាំ ២០១៥. ។​
​លោក សាយ ណូ​រ៉ា​ព្រះរាជអាជ្ញារង បាន​មានប្រសាសន៍ នែ​នាំឲ្យ​មន្ត្រីរនគរបាល​យុត្តិ​ធម៌​. ទាំងអស់ ខិតខំ​សិក្សា អនុវត្តន៍​ច្បាប់ និង​ការរៀបចំ​ដោយ​សន្តិវិធី ក្នុង​ការចុះ​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ឋ​ទៅ​នឹង​គ្រឿងញៀន និង​សូមឲ្យ​មាន​ការប្រុងប្រយ័​ត្ន ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​. និង​សូមឲ្យ​មាន​មាន​ការលុបបំបាត់នូ​វ​ការដាំដុះ សារធាតុ​ញៀន​នៅ​តាម​ភូមិសាស្ត្រ ប៉ុស្តិ៍​. អធិការ​ត្រូវ​ទទួលខុស ត្រូវ​ចំពោះ​ធាតុ​សារធាតុ​នៅក្នុង​គោលដៅ​ទទួលខុសត្រូវ​។​លោក ស្រី ចាន់​ស៊ីណា អធិកា​រង​ស្រុក​បារាយណ៍ បានឲ្យដឹងថា បច្ចុប្បន្ន​ស្រុក​បារាយណ៍ បាន​ធ្វើ​ការបង្ក្រាប​ជា​បន្តបន្ទាប់ និង​ធ្វើឲ្យ​ទទួលបាន​ជោគជ័​យ តែ​ក្នុងនោះ​សមត្ថកិច្ច​បាន​ជួប​នូវ​ផល​លំបាក ខណះពេលដែល​មុខសញ្ញា​ណា​ត់​គ្នា ទទួល​វត្ថុតាង និង​វេលុយ​តាម​វិន ។​
​លោក​វ​រះ​សេនីយ៍​ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បានឲ្យដឹងថា ចំពោះ​គ្រឿងញៀន​បាន​ថយចុះ​ក្នុង​ឆ្នាំ​២០១៤​នេះ និង​បាន​ធ្វើ​ការបង្ក្រាប​ជា​បន្តបន្ទាប់ ក្នុង​កិច្ចសហការ ល្អ​ជាមួយ​កងកម្លាំង​និង​ប្រជាពលរដ្ឋ ដើម្បី​ឲ្យមាន​ការចូលរួ​ម​ចំណែក ផ្តល់​ពត៍​មាន​មក​សមត្ថកិច្ច ប្រចាំការ​មូលដ្ឋាន ដើម្បី​ថែរក្សា​នូវ​សន្តិសុខ សុ​វត្តិភាព ក៏ដូចជា​ការគោរព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច​។​

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ឲ្យ​មន្ត្រីរនគរបា​ល យុត្តិធម៍ ទាំងអស់ យកចិត្តទុកដាក់​ស៊ើបអង្កេត រក​ទីតាំង និង​ឃ្លាំមើល មុខសញ្ញា​ការ​ចែកចាយ​គ្រឿងញៀន​. វែក​រក​មុខ​មេខ្លោង​ធំ​ដែល​នៅ​ពីក្រោយ​ការ​ចែកចាយ​គ្រឿងញៀន និង​សូមឲ្យ​បន្ត​ការស៊ើបអង្កេត​បន្ថែម​ទៅ​មុខសញ្ញា​ដែល​ត្រូវ​បាន​បង្ក្រាប ត្រូវ​មាន​បណ្តាញ​តាម​ហាង​ខារ៉ាអូខេ និង​ភោជនីយ៍ដ្ឋាន ក្លឹប​កំសាន្ត​នានា ព្រោះ​ចំនុច​ទាំងនេះ ក្រោយពី​ការបង្ក្រាប​បាន​វត្ថុតាង​ត្រូវ​មាន​ការ​វិច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ និង​ការរៀបចំ​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ លោក​បាន​បន្តថា មាត្រា​ច្បាប់​តាម​មាត្រា​៤៥ គឺ​ត្រូវ​មាន​ការនែនាំ​អប់រំ​ចំពោះ​លើក​ទី​១ លើក​ទី​២ ចំណែក​លើក​ទី​៣​គឺជា ករណី​មិន​រាងចាល ត្រូវបាន​បញ្ជូន​ទៅ​ដាក់​ពន្ឋនាគារ​តាម​ការឯកភាព អាណាព្យាបាល ក្នុងនោះ​ក៏​បាន​នែ​នាំ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ណែនាំ​ដល់​អជីវ​ករ​ដែល​លក់​កាវ ឲ្យ​ក្មេង​សំរាប់​យក​ទៅ​ហិត ដែល​ជា​សារធាតុ ចំណែក​មន្ត្រី​នគរបាល​យុត្តិធម៍​ហាម​ដាច់ខាត​មិនឲ្យ​មាន​ការ ចូលរួម​លាក់លៀម ជួយ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន លក្ខណះ​នៃ​ការចុះ​បង្ក្រាប​ជាក់ស្តែង ពេល​ដែល​បាន​ជួប​នឹង​បទល្មើស​ជាក់ស្តែង​ត្រូវតែ​បង្ក្រាប​ភ្លាម ដោយ​មិន​ចាំបាច់​រងចាំ​សុំ​ការអនុញ្ញាតិ​នោះទេ ត្រូវតែ​បង្ក្រាប​រួច​ចាំ​រាយការណ៍​មក​ព្រះរាជអាជ្ញា​តាម​ក្រោយ​៕
2015-02-10_162858

មតិយោបល់