បន្ទាយមានជ័យះ កាលពីឆ្នាំ២០១៤កន្លងទៅយើងឃើញ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត មាន កិច្ចប្រជុំរវាងក្រុមវិស្វាករជប៉ុននិងថៃស្ដីពីបញ្ហាស្ថាបនាផ្លូវដែកតភ្ជាប់ពីប្រទេសថៃមក កម្ពុជាដែល គម្រោងស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះ ចំណែកផ្លូវដែកនៅខាងកម្ពូជាវិញក៏បាន ស្ថាបនាចាប់ ពីក្រុងសេរីសោភណ្ឧ័មកកាន់តភ្ជាប់ជាមួយថៃនោះ ករស្ថាបនាបាន៧ភាគរយ ហើយ ដែរ ដល់ ត្រង់ខាងកើតសាលាក្រុងហើយនៅខ្វះតែ៦គីឡូម៉ែត្រទៀតនិងអាចរួចរាល់ជាស្ថាពរដែរ យើងងាក មកមើលស្ពានដែកតភ្ជាប់ពីប្រទេសថៃមកខាងកម្ពុជាវិញនោះនៅខែមេសាខាងមុខនេះនិងអាចរួចរាល់ជាស្ថាពរដែរ ។
ពាក់ពន្ធ័និងបញ្ហាផ្លូវដែកនិងចំណីផ្លូវរថភ្លើងនេះវិញ នៅចំណុចផ្សាររ៉ា ផ្សារមង្គលកមានការ ចម្រូងចម្រាសគ្នាជាមួយអ្នកមានអំណាចនិងពលរដ្ឋជាម្ចាស់សំណង់ លើបញ្ហាសាងសង់មុខក្រោ យ ។ទៅខាងពលរដ្ឋម្នាក់ឈ្មោះគង់ កុសល់ ជាអាជីវកដែលមានសំណង់នៅខាងក្រោយរ៉ារថ ភ្លើងដែលមានទំហំ៤០គុណ២០ម៉ែត្រ ដីនិងសំណង់នេះក៏បានទិញពីឈ្មួ្ញញអ្នកមានអាណាចម្នាក់ តាំងពីឆ្នាំ២០០៦មកហើយសព្វថ្ងៃក៏កំពុងអាស្រ័យផលលើដីនេះដែរ ។លុះដល់ថ្ងៃទី១ខែកុម្ភះ២០១ ៥នេះឈ្មួញអ្នកមានអំណាចខាងលើក៏បានបញ្ជាឲ្យកូនចៅចាក់ដីនិងរៀបចំគម្រោងសាងសង់ជាសំ ណង់បុកគ្រិះ ដើម្បីធ្វើការផ្ទេរពលករដែលភាគីថៃចាប់បញ្ជូនមក រីឯសំណង់ចាស់ដែលធ្វើ ការផ្ទេ រពលករនៅចំនុចផ្សារមង្គលនោះម្ចាស់កម្មសិទ្ធបានលក់ទៅ ឲ្យក្រុមហ៊ុនកាស៊ីណូ ហើយទើប ទៅរៀបចំនិងសាងសង់ថ្មីនៅចំណុចផ្សារ៉ានេះ។នៅក្នុងរឿងនេះជនរងគ្រោះ ឈ្មោះ គង់ កុសល់ក៏ បានកើតទុកមិនសុខចិត្ត ដោយចោទថា គម្រោងនេះគឹសាងសង់ពីមុខគាត់ ក៏បានដាក់ពាក្យ បណ្ដឹងទៅសាលាក្រុងដែរ តែរហូតមកដល់ពេលនេះគ្មានដំណោះស្រាយឡើយ ទើបគាត់សុំឲ្យ ក្រុម អ្នកសារពត៏មានជួយចុះផ្សាយ។
ជុំវិញបញ្ហានេះ លោកង៉ោ ម៉េងជ្រួន ក៏បានប្រាប់តាមទូរសព្ទ័នៅល្ងាចថ្ងៃទី៩ កុម្ពះ២០១៥នេះ ថា បញ្ហានេះលោកមិនបានអនុញ្ញាតិទេ តែលោកក៏បានទទួលលិខិតមួយច្បាប់របស់ ក្រសួងគមនាគមផ្លូវដែក(អាយស្ម័យយាន)លើសំណើរសុំសាងសង់សំណង់សម្រាប់ធ្វើការផ្ទេរពលករដែល ភាគីថៃចាប់បញ្ជូនមក និងមានសន្យារុះរើវិញនៅពេលណាដែល ក្រុមហ៊ុនផ្លូវដែកត្រូវការ ដោយ មិនមានការ ទាមទាសំណងអ្វីឡើយ ។
គួរបញ្ចាក់ផងដែរថាពាក់ពន្ធ័និងសំណង់អានាធិបតេយ្យ នេះដែរ នូវក្នុងចំណុចរ៉ារថភ្លើងនិងដី ដែលមានចន្លោះ៦គីឡូម៉េត្រពីសាលាក្រុងមកទល់គ្នាស្ពានដែកដែលកំពុងស្ថាបនាដោយភាគ្គីថៃ ពេលនេះក៏មានសំណង់តូចធំស្អេកស្គះ សុទ្ធតែជាសំណង់របស់អ្នកមានអំណាចធំៗទាំងអស់ដោ យផ្អែកលើ ផ្លូវរថភ្លើងមិនទាន់ដំណើរការធ្វើ មិនធម្មតាទេ ទម្រាំពេលណាផ្លូវដែកដំណើរការក៏ អាចបានប្រយោជន៏លើការជួលតូបនេះមិនស្ទើរដែរ ក្នុងតូបមួយជួលមិនក្រោម១០០ដុល្លាទេក្នុង មួយខែ នេះមិនខុសអីពាក្យចាស់លោកពោលថា (ត្រីងៀតឆ្លៀតពងនោះឯង) ត្រង់បញ្ហានេះដែល ធ្វើឲ្យ អ្នកក្រនិងអ្នកលក់ដូរតូចតាចកំប៉ិកកំប៉ុកមានការរិះគន់ថា អ្នកមានអំណាចនិងអ្នក មាន លុយធ្វើអ្វី ក៏សំដែរ តែចំពោះអ្នកក្រធ្វើអ្វីក៏ខុស ហើយក៏មិនអនុញ្ញាតិដែរ ៕
មតិយោបល់