បាត់ដំបង៖ នៅព្រឹកថ្ងៃទី១១ ខែកម្ភះ ឆ្នាំ២០១៥ នាសាលប្រជុំខេត្តបាត់ដំបងមានធ្វើពិធីបិទសន្តិបាត
បូកសរុបលទ្ធផលការងារឆ្នាំ២០១៤និងលើកទិសដៅដាក់គម្រោងការងារឆ្នាំ២០១៥ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូបបានចូលរួម មាន ឯ. ឧ.អ៊ុក វង្ស និងឯ.ឧអភិបាលនៃគណៈអភិបាលខេត្ត ចន្ទ សុផល ព្រមទាំង ឯ.ឧ.
ឯក សំអូនមេបញ្ជា និង មេបញ្ជារងនៃយោភូមិភាគទី ៥ និងក្រុមប្រឹក្សាខេត្តព្រមទាំងអង្គភាពកងប្រដាប់អាវុធនិងអជ្ញាធរគ្រប់ស្ថាប័ន ដែលបានចូលរួមនាឪកាសនោះ លោក អភិបាល ចន្ទ សុផល បានលើកឡើង
នូវចំណុចកែទម្រងផ្នែកសន្តិសុខសង្គម មាន ១.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហគ្រោះថ្នាក់ចរាចរណ៍ ការបង្ក្រាបបទល្មើសនានានិងការបង្ក្រាបបទល្មើសគ្រឿងញៀន ការលុបបំបាត់
កុងត្រូលអនាធិបតេយ្យ ការជួញដូរកុមារ ២.ការគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងជលផល ៣.ការវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុការងាររៀបចំ និងអនុវត្តន៍ផែនការ និងថវិកា ការងារគាំទ្រថវិកាដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត ការអនុវត្តប្រមូលចំណូល ចំណាយបញ្ជីសារពើភ័ណ ៤.សេវាសុខាភិបាលខុសច្បាប់និងការចែកចាយ ការធ្វើអជីវកម្មឪសថក្លែងក្លាយ ៥.ការងាររៀបចំសោភណ័ភាព ការគ្រប់គ្រង ការប្រមូលសំរាម សំអាត់បរិស្ថាន អនាម័យក្នុងក្រុងទីប្រជុំជនក្នុងខេត្ត ៦.ការងារផ្តល់សេវារដ្ឋបាលតាមការិយាល័យ តាមច្រកចេញចូលតែមួយ សាលាក្រុងបាត់ដំបង និងសាលាស្រុកបវេល ៧.ការផ្តលលសេវារដ្ឋបាលនៅតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត ៨.ការងារផ្តល់សេវារដ្ឋបាលនៅសាលាខេត្ត និងនៅ
តាមបណ្តាសាលាស្រុក ដែលពុំមានការិយាល័យ៕
មតិយោបល់