ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក Hyundai Motor Co ជាក្រុមហ៊ុនធំរបស់ Kia Motors Corp បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះថា ខ្លួនកំពុងតែធ្វើការប្រមូលរថយន្តប្រមាណជា ៥៧.០០០គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារមានបញ្ហាផ្នែកអគ្គិសនី។
Hyundai Motor បានបញ្ជាក់ឲ្យដឹងថា នៅក្នុងនោះ មានម៉ូដែល Grandeur Hybrid ផលិតឡើងនៅចន្លោះថ្ងៃ២៤ខែធ្នូ ឆ្នាំ ២០១៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៤ ចំនួន ១០.៦០៤ គ្រឿងត្រូវប្រមូលយកទៅជួសជុល ដោយសារបញ្ហាអគ្គិសនី ដែលមិនបានបញ្ហាប្រព័ន្ធហ្វ្រាំងបាន និងមួយទៀតបញ្ហាធ្លាយប្រេង៕
មតិយោបល់