ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

មុំ​ ​ឌី​ដា​ណែត​ ​ច​​ង់​មា​ន​ឱ​កា​ស​​​ថត​រឿ​ង​​​ជា​ច្រើ​ន​ទៀ​ត ​ក្រៅ​ពី​រឿ​ង​ ​ “​ក​ម្លោះ​​​ក្តា​មប្រៃ​ ​ក​ញ្ញា​​​ស្ពៃ​​​ជ្រ​ក់​”​

ភ្នំពេញ​៖ តារាសម្តែង​ មុំ ឌីដាណែត ចង់មាន​ឱកាស​ថតរឿងជាច្រើនទៀត ​​ក្រៅពីរឿង “កម្លោះ​ក្តាមប្រៃ កញ្ញា​ស្ពៃ​ជ្រក់” របស់ស្ថានីយ៍ទូរទស្សន៍ ETV ដែលថតបញ្ចប់ នឹងដាក់បញ្ជាំង នៅចុងខែ ៣ ។​
Khmer Star (30)
ស្រីស្រស់ អាយុ ២៣ ឆ្នាំ នាង មុំ ឌី ដាណែត ថ្មីៗ​នេះបានប្រាប់ដល់សារព័ត៌មាន ដំណឹង ថា “នាង​ទើបតែប្រឡូក​សិល្បៈ ជិត​ ១ ឆ្នាំតែប៉ុះណ្ណោះ តែ​សំណាងល្អ ដែលមានឱកាស​អាច​បញ្ចេញសមត្ថភាពតាមរយៈរឿង “កម្លោះ​ក្តាមប្រៃ កញ្ញា​ស្ពៃ​ជ្រក់” របស់ស្ថានីយ៍ទូរទស្សន៍ ETV ដោយ​ដើរ​ជា​តួឆ្នាស់ ” ។ នាងបានបន្តថា ៖ រឿងនេះដែរ​នឹង​ដាក់បញ្ជាំងនៅខែ ៣ នេះ ហើយក៏សង្ឈឹមថា នឹងអាចមានឱកាស​ថតរឿងជាច្រើនទៀត និង​ ថត ខារ៉ាអូខេ ឲ្យផលិតកម្ម ក្នុងស្រុកល្បីៗ​។​
Khmer Star (31)
មុំ ឌីដាណែត ដើមទ្រូងបាន រាងហំ ដែលជា​​ផ្កា​មួយទង​ ​កំពុងចោមរោមដោយ ហ្វូងកន្លង តាមសុំស្នេហ៍ នោះ ​ក៏មានក្តីរំពឹងថា កេរ្តិ៍ឈ្មោះរបស់នាង នឹង​ល្បាញល្បី ​ក្រោយ​​ សាច់រឿង “កម្លោះ​ក្តាមប្រៃ កញ្ញា​ស្ពៃ​ជ្រក់” ដាក់បញ្ជាំង នៅ ETV ។​
Khmer Star (18)
ដោយឡែកនៅពេលដែលសួរណែនាំ ពីរឿងគូស្នេហ៍នាងបានបញ្ជាក់ថា ​មិនទាន់មាន​ម្ចាស់ចិត្តនៅឡើយទេ ហើយក៏មិនទាន់ចង់បានដែរ ព្រោះពេលនេះ​ចាប់អារម្មណ៍ ទៅលើ ​អាជីពសិល្បៈ ជាងស្នេហា ហើយក៏មិនទាន់ចង់បាននៅពេលនេះដែរ ។ នាងបានបន្ថែមថា រឿងស្នេហា ជារឿងក្រោយទេ តែ​កេរ្តិ៍ឈ្មោះ ជា​រឿងសំខាន់នៅពេលនេះ ៕​
Khmer Star (19)

មតិយោបល់