ភ្នំពេញ៖ ជាមួយនឹង បទ “អូនអ៊ូក” ដែលទើបតែចេញ ជា MV លក្ខណៈ Trailer កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ នេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញហ្វេសប៊ុក ។
ជាមួយនឹងបទនេះដែរ តារាចម្រៀងពន្លកថ្មី របស់ផលិតកម្ម M លោក សីហា បានប្រាប់ឲ្យដឹងថា សម្រាប់បទ “អូនអ៊ូក” នេះវាទើបតែចេញជា Trailer តែប៉ុណ្ណោះ ប៉ុន្តែ សម្រាប់បទ Full លោកមិនដឹងថា ចេញពេលណានោះទេ បើសិនជាចេញ ខាងផលិតកម្ម នឹងអាប់ឡូត ចូល YouTube ជាមិនខានឡើយ ។
ថ្លែងប្រាប់សារព័ត៌មាន ដំណឹង ជាបន្ត កម្លោះសីហា ដែលកំពុងសង្ឈឹមកេរ្តិ៍ឈ្មោះ ល្បីល្បាញ បន្ថែមទៀត នៅផលិតកម្ម M ក៏បានឲ្យដឹងថា “ពេលនេះ ខ្លួនកំពុងរវល់ ដើម្បីផលិតបទជាច្រើនទៀត សម្រាប់ត្រៀមចេញ វ៉ុល ថ្មី” ។
បញ្ជាក់ផងដែរថា ក្រៅពីបទ “អូនអ៊ូក” សីហា នៅមានបទមួយទៀត ច្រៀងជាមួយនឹង ណាំ ប៊ុណ្ណារ័ត្ន និង លោក អេឡេន គឺបទ “សង្សារបងទេ អាវ៉ា” ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ៕
ទស្សនាឃ្លិបវីដេអូ ដូចខាងក្រោមនេះ ៖
ស្តាប់បទ សង្សារបទទេអាវ៉ា ៖
មតិយោបល់