សុភាពនារីភាគច្រើនតែងតែប្រាថ្នាចង់បានក្បាលពោះសិចស៊ី និងមិនចង់ឲ្យមានស្នាមអ្វីទាំងអស់ ព្រោះថាវាអាក្រក់មើល។ តើមានវិធីសាស្ត្រងាយៗអ្វីខ្លះដើម្បីការពារ និងជួយឲ្យក្បាលពោះសិចស៊ី?
របបអាហារដែលមានជីវជាតិ និងការធ្វើលំហាត់ប្រាណបានទៀងទាត់ ជួយឲ្យអ្នកឈានដល់គោលដៅក្នុងការសម្រកទម្ងន់បានជោគជ័យ។ ប៉ុន្តែនៅត្រង់ចំណុចជុំវិញក្បាលពោះពុំទាន់ស្រកជាតិខ្លាញ់អស់នៅឡើយ លុះត្រាតែអ្នកព្យាយាមហាត់បន្ថែមទៀត។ ខាងក្រោមនេះគឺជាវិធីសាស្ត្របីយ៉ាងដែលអាចឲ្យអ្នកអនុវត្តរៀងរាល់សប្តាសហ៍ដើម្បីកម្ចាត់ជាតិខ្លាញ់នៅជុំវិញក្បាលពោះរបស់អ្នកចេញ។
០១) ការទទួលទាន
ធ្វើការកំណត់ការតមរបបអាហារ និងការបន្ទោរបង់ឲ្យបានទៀងទាត់។ ក្បាលពោះរបស់អ្នកប្រហែលជាមិនត្រូវបង្កឡើងដោយជាតិខ្លាញ់នោះទេ ប៉ុន្តែអាចបណ្តោលមកពីខ្យល់ដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់លោកអ្នក។ ប្រសិនបើអ្នកមិនបានទទួលទាន់ជាតិសសៃឲ្យបានគ្រប់គ្រាន់ទេ (តម្រូវការចាប់ពី ២៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃ) អាចទល់លោមក ដែលបណ្តោលឲ្យហើមពោះ។ ដូច្នេះហើយអ្នកគួរតែបរិភោគអាហារដែលមានជាតិសសៃ ឬអាហារដែលផលិតឧស្ម័នច្រើនដូចជា ខាត់ណាពណ៌បៃតង ផ្លែប៉ោម ឬសណ្តែក ក៏អាចធ្វើឲ្យក្បាលពោះរបស់អ្នកស្រកបន្តិចដែល។
០២) ការហាត់ប្រាណ
ការហាត់ប្រាណអាចជួយកាត់បន្ថយជាតិខ្លាញ់ដែលធ្វើឲ្យបេះដូងមានសុខភាពកាន់តែប្រសើរ។ ប្រសិនបើអ្នកធ្វើការហាត់ប្រាណដោយរត់ ជិះកង់ ឬហែលទឹកចាប់ពី ១០ ទៅ ៦០ នាទី អ្នកនឹងមើលឃើញពីល្បឿននៃការស្រកទម្ងន់យ៉ាងលឿន។ ដូច្នេះហើយដើម្បីធ្វើការសាកល្បងក្នុងការហាត់ប្រាណជាលើកដំបូងអ្នកគួរតែចំណាយពេល ១០ ជារៀងរាល់ថ្ងៃ។
០៣) ការបញ្ចេញកម្លាំង
មុនដំបូងហាក់បីដូចជាលំបាក់បន្តិច ប៉ុន្តែអ្នកអាចកំណត់គោលដៅឲ្យជាក់លាក់មួយនៅត្រង់សាច់ដុំពោះ ព្រោះនេះជាចំណុចស្នូលដែលអ្នកត្រូវកំចាត់។ ក្នុងការហាត់ប្រាណអ្នកអាចប្រើឧបករណ៍ ឬក៏ប្រើវិធីសាស្ត្រផ្សេងៗដែលធ្វើឲ្យក្បាលពោះមានចលនាខ្លាំង ធ្វើបែបនេះជាតិខ្លាញ់នៅក្នុងក្បាលពោះរបស់អ្នកឆាប់រលាយអស់៕
មតិយោបល់