(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឱ្យដឹងនៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកានេះថា ប្រទេសរបស់លោកនឹងដាក់ចេញនូវវិធានការរឹតត្បឹតព្រំដែន ឡើងវិញ ដោយហាមជនបរទេសថ្មីៗទាំងអស់ចូលក្នុងប្រទេសដោយសារបារម្ភពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron។
បើតាមលោក Fumio Kishida ជនបរទេសថ្មីៗទាំងអស់ពីជុំវិញពិភពលោកនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសជប៉ុនឡើយ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះតទៅ ខណៈពលរដ្ឋជប៉ុនដែលត្រឡប់មកពី ប្រទេសជាក់លាក់មួយចំនួន អាចចូលមកកាន់ប្រទេសជប៉ុនបាន ប៉ុន្តែនឹងត្រូវធ្វើចត្តាឡីស័ក នៅកន្លែងដែលត្រូវបានកំណត់។
លោក Fumio Kishida បានបន្ថែមថា ការធ្វើចត្តាឡីស័កបន្ថែមទៀត នឹងត្រូវបានដាក់លើការមកដល់ពីប្រទេសចំនួន ១៤បន្ថែមទៀត ដែលវីរុស COVID-19 បំប្លែងថ្មី Omicron ត្រូវបានរកឃើញ។
កន្លងព្រំប្រទល់របស់ប្រទេសជប៉ុន ត្រូវបានបិទស្ទើរតែទាំងស្រុងសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងអំលុងងពេលជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ប៉ុន្តែកាលពីដើមខែវិច្ឆិកានេះ រដ្ឋាភិបាលជប៉ុន បានប្រកាសថា ទីបំផុតខ្លួននឹងអនុញ្ញាតឲ្យអ្នកធ្វើដំណើរអាជីវកម្មរយៈពេលខ្លី និស្សិតបរទេស និងអ្នកកាន់ទិដ្ឋាការផ្សេងទៀត ចូលមកកាន់ប្រទេសបានវិញ ប៉ុន្តែនៅតែបន្តរារាំងភ្ញៀវទេសចរ៕
ជប៉ុន ក៏បានប្រកាសរួចហើយដែរថា ខ្លួននឹងតម្រូវឱ្យអ្នកដំណើរដែលត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេស ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្រ្វិកជិតខាង ដូចជា Namibia, Lesotho, Eswatini, Zimbabwe, Botswana (Ziimbabwe), Zambia), Malawi និង Mozambique ធ្វើចត្តាឡីស័កនៅតាមកន្លែងដែលត្រូវបានកំណត់ដោយ រដ្ឋាភិបាលសម្រាប់រយៈពេល ១០ថ្ងៃបន្ទាប់ពីការមកដល់៕
ប្រភព៖ Reuters



មតិយោបល់