ខេត្តក្រចេះ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំជាមួយគណះកម្មការ អាជ្ញារធរ រួមនិងកងកម្លាំងប្រដាប់អាវុធ ខេត្តក្រចេះ ដើម្បីពិភាក្សានិងត្រៀមលក្ខណះ ក្នុងការរៀប ចំពិធីបុណ្យទន្លេរដែលខេត្តក្រចេះដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅក្នុងថ្ងៃទី១៣ ១៤ ១៥ ខែមិនាខាងមុខនេះ ។នៅក្នុងកិច្ចប្រជុំនោះ លោក ថោង ខុន បានស្នើរអោយអាជ្ញាធររួមនិងកងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីបញ្ហារសន្តិសុខសណ្តាប់ធ្នាប់ត្រឹមត្រូវ ពិសេសបញ្ហារអាហារហូបចុក និងការស្នាក់នៅរបស់ភ្ញៀរទេសចរណ៍ដែលអញ្ចើញមកពីតាមខេត្ត និងប្រទេសដ៍ទៃ ធ្វើយ៉ាងណា គឺជំរុញនិងបំផុសប្រជាជន អោយមានការៀបចំផ្ទះសំបែង និងសណ្ថារគារទាំងអស់ ដើម្បីត្រៀម សម្រាប់ភ្ញៀរទេសចរណ៍ស្នាក់នៅជាមួយគ្នា ដើម្បីសិក្សារស្វែងយល់ពីផ្លាស់ប្តូរទំលៀមទំលាប់ វប្បធរជាមួយប្រជាជន នៅតាមមូលដ្ឋាន ។
លោក បញ្ចាក់ទៀតថា បុណ្យទន្លេរគឺជាបុណ្យរបស់ប្រជាជន ដូចនេះអាជ្ញាធរត្រូវជំរុញអោយប្រជា ជនមានការចូលរួមគ្រប់វិស័យទាំងអស់ ហើយមន្ទីទេសចរណ៍គួរតែចុះពិនិត្យនៅតាមសណ្ថាគារ ភោជនីយដ្ឋានទាំងអស់ ត្រូវត្រួតពិនិត្យបញ្ហារតម្លៃ ត្រូវតែសរសេដាក់បិទអោយឃើញតម្លៃ ដើម្បី ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ពេលដែលគេត្រូវអីគឺមើលឃើញតម្លៃស្រាប់ ហើយ ចំពោះអ្នកមិនចូលអនុវត្តន៍តាមនោះមានន័យថា គេឆ្លៀតឱកាសដើម្បីគេញចំណេញហើយ។
ក្នុងនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៍បានជំរុញអោយអាជ្ញធរលើកទឹកចិត្តប្រជាពលរដ្ឋអោយមានកាដាក់តាំងលក់ នូវផលិតផលក្នុងសហគមន៍មូលដ្ឋាននានា ដូចជាក្រូចថ្លុង ក្រឡានរបស់សហគមន៍ថ្មរគ្រែរ ដែលមានឈ្មោះល្បីជាយូណាស់មកហើយ រួមនិងសំភារះ ដែលបានកែឆ្នៃវត្ថុអនុស្សាវរីយ៍ ជាដើម ដែលផលិតផលក្នុងស្រុកវាអាចផ្តល់កំណើន សេដ្ឋកិច្ច ជូនប្រជាពលរដ្ឋបានច្រើន ។
គួរបញ្ចាក់ថា ពិធីបុណ្យទន្លេរនឹងប្រព្រឹត្តទៅថ្ងៃទី១៣ ១៤ ១៥ ខែមិនាខាងមុខនេះ ដែលរាជ រដ្ឋាភិបាលបានសម្រេចជ្រើសរើស ខេត្តក្រចេះ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយពិធីនោះ និងមាន កាដាក់តាំងពិពណ៌ លក់រផលិតផលក្នុងស្រុក ហើយក៍មានការ រៀបចំពិធីប្រណាំងទូក ការប្រកួត កីឡាជាច្រើនប្រភេទ និងមានការសម្តែងសិល្បះរយះពេល៣ថ្ងៃផងដែង ៕
មតិយោបល់