ព័ត៌មានជាតិ

អាមេរិក ​និង​អង់គ្លេស ​លួច ​Hack ​ចូល​ក្រុម​ហ៊ុន​ផលិត​ស៊ីម​កាត​ធំ​ជាង​គេ​បំផុត

វ៉ាន់ស៊ីនតោន៖ របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយគេហទំព័រ Intercept បានបង្ហាញថា អាមេរិក និង​ចក្រភពអង់គ្លេសបាន​លួច​ Hack ចូលក្រុមហ៊ុន​ផលិត​ស៊ីមកាតធំជាងនៅលើពិភពលោក ក្នុងគោលបំណងស៊ើបការ និងតានដាន​ការនិយាយទូរស័ព្ទ។ នេះ​បើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ។

hack sim card

គេហទំព័រ Intercept បានចុះផ្សាយនូវអត្ថបទមួយ ដែលបានផ្ដល់ដោយលោក Edward Snowden អតីត​សមាជិ​ទីភ្នាក់ងារ​សន្តិសុខជាតិអាមេរិក ដោយនៅក្នុងអត្ថបទនោះបានបញ្ជាក់ថា ទីភ្នាក់ងារ​សន្តិសុខជាតិអាមេរិក រួមនឹងចក្រភពអង់គ្លេសបាន​​សហការគ្នាលួចចូល ក្រុមហ៊ុន​ផលិត​ស៊ីមកាត Gemalto ដើម្បី​គ្រប់គ្រងទៅលើ​លេខកូដសម្ងាត់ដែលអាចឲ្យពួកគេ​ចូលទៅកាន់​ស៊ីមកាតទាំងអស់ទូទាំងពិភពលោក​ ហើយលួចស្តាប់ការសន្ទនា។

បន្ទាប់ពីមានការចេញផ្សាយនូវព័ត៌មាននេះ ប្រធានទីភ្នាក់ងារ​សន្តិសុខជាតិអាមេរិក បានចេញមុខច្រានចោល​ និងបាននិយាយ​ថា ទីភ្នាក់ងារ​សន្តិសុខជាតិអាមេរិកគឺធ្វើទៅតាមច្បាប់ និងគោរពច្បាប់ មិនបានធ្វើដូចការលើកឡើងនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១៣ លោក Edward Snowden បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ​ជាអតីត​សមាជិ​ទីភ្នាក់ងារ​សន្តិសុខជាតិអាមេរិក ដែលអាមេរិក បានហៅថា ជាជនក្បត់នោះ បានបង្ហាញរបាយការណ៍សម្ងាត់ជាច្រើន​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​សន្តិសុខជាតិអាមេរិក លួចយកការណ៍ និងតាមដាន​រាល់សកម្មភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសធំៗ ជាច្រើន ក្នុង​នោះ ក៏មានខ្មែរផងដែរ៕

មតិយោបល់