ព័ត៌មានជាតិ

G​e​ra​r​d​ ​Pi​q​u​e​ ៖​ ​មេ​ឃខៀ​វ​ ​ជា​ក្លិ​បមួ​យ​ដ៏​ល្អ​​

Gerard Pique ខ្សែការពាររបស់ ក្លិប Barcelona បាននិយាយថា ក្លិបមេឃខៀវ ក្នុងក្របខណ្ឌ Premier League បានបង្ហាញឥទ្ធិពលរបស់ខ្លួន ជាក្រុមមួយ ដែលខ្លាំង លើពិភពលោក​។​
ក្លិបអ្នកមានបុណ្យ Barcelona នៅថ្ងៃអង្គារ នេះនឹង​ធ្វើដំណើរទៅកាន់ ទឹកដី មេឃខៀវ ដើម្បីប្រកួតក្នុងក្របខណ្ឌ Champions League ។​
ក្លិបមេឃខៀវ ក្នុងចំណោម ២ ប្រកួតចុងក្រោយនៅក្នុងក្របខណ្ឌ Premier League អាចរកបាន ៩ គ្រាប់ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Gerard Pique បាននិយាយថា ២ប្រកួតចុងក្រោយនេះហើយ ដែលមេឃខៀវ បានបង្ហា ឥទ្ធិពលរបស់ខ្លួនទៅកាន់ពិភពលោក ។ កីឡាករនេះបានបន្តថា ​ឆ្នាំក្រោយ ក្លិបនេះ នឹង​កាន់តែខ្លាំងក្នុងការប្រកួតប្រជែង តែមិនមែនឆ្នាំនេះឡើយ ។​
ក្លិប Barcelona ប្រកួតចុងក្រោយយកឈ្នះ ក្លិប Malaga នៅក្រៅទឹកដី ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពីចុងសប្តាហ៍កន្លងទៅនេះ ៕​

Gerard_Pique_2931802b

មតិយោបល់