ប៉ៃលិនៈ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បានចុះឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពីបទរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តិនៅភូមិ បឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ទី១៦ ខែតុលា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជី ប៉ាវ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ ហ.រ ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា មុខរបរសិស្ស ។
ដោយយោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល និងស្ដាប់ការ បំភ្លឺជនរងគ្រោះ មុនពេលកើតហេតុជនសង្ស័យបានហៅជនរងគ្រោះមកកោសខ្យល់អោយខ្លួននៅចំណុចតូបលក់បបរ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ក្រោយកោសខ្យល់រួចជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរហូត បានសម្រេច ក្រោយពីបានពីទទួលបណ្ដឹងរួចហើយ កម្លាំងសមត្ថកិច្ចជំនាញក៏តាមចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់