ព័ត៌មានជាតិ

ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ព្រឹត្ដិការណ៍​វាយប្រហា​រ​នៅ​ទីក្រុង ប៉ារីស​រង​ការបំផ្លាញ​

​ក្នុង​រយៈពេល​តែ​២​សបា្ដហ៍​ប៉ុណ្ណោះ ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​១៧ នាក់​ក្នុង​ការវាយប្រហារ​៣​លើក​ផ្សេង គ្នា​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ខែ​មុន​រង​ការ បំផ្លាញ​ដល់​ទៅ​៤​លើក ។
​នាង Sabrina Deliry ប្រធាន​ក្រុម ដែល​មានឈ្មោះ​ថា មនុស្ស​១៧​នាក់ មិន​វិល​ត្រឡប់​មក​ជា​រៀងរហូត​បាន បង្កើត​ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​នេះ​ឡើង នៅ​ទីលាន​សាធារណរដ្ឋ​ក្នុង​ទីក្រុង​ប៉ារីស បាន​បញ្ជាក់​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២៣ ខែ កុម្ភៈ គឺជា​លើក​ទី​៤​ហើយ​ដែល​ស្ដូប គោរព​វិញ្ញាណក្ខន្ធ​រង​ការបំផ្លិចបំផ្លាញ​ពី ជន​មិន​ស្គាល់មុខ ។ កម្រងផ្កា និង​សម្ភារ ផ្សេងៗ​នៅ​ទីនោះ​ត្រូវ​រុះរើ​ខ្ទេចខ្ទី​ទាំងអស់​។​
​ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​ខាងលើ​ជាទី កន្លែង​សម្រាប់​ពលរដ្ឋ​ក្នុង​ទីក្រុង​ប៉ារីស និង​អ្នក​ទេសចរណ៍​អាច​បង្ហាញ​ក្ដី​សោក សៅ អាណិតអាសូរ គោរព​ដល់​ជន​រង គ្រោះ​ដោយ​សកម្មភាព​វាយប្រហារ ភេរវកម្ម ។
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ការិយាល័យ​កាសែត​ត្លុក​ឆា​លី ហេ​បដូ ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​បាញ់ ប្រហារ​សម្លាប់​មនុស្ស​១២​នាក់ ។ នៅ ថ្ងៃទី​៨ ខែ​មករា ប៉ូលិស​ស្រី​ការពារ អគារ​ឆា​លី ហេ​បដូ ក៏​ត្រូវ​បាញ់សម្លាប់​។ ថ្ងៃទី​៩ ខែ​មករា ផ្សារ​ទំនើប​ដែលមាន ជនជាតិជ្វី​ប​ភាគច្រើន​ចូលទៅ​ទី​នោះរង ការវាយប្រហារ​សម្លាប់​ជនជាតិជ្វី​ហ​៤ នាក់ ។ ថ្ងៃទី​១១ ខែ​មករា វិធី​ដង្ហែ​ក្បួន ព្យុហយាត្រា​គោរព​វិញ្ញាណក្ខន្ធ​ជន​រង គ្រោះ និង​បង្ហាញ​ពី​ស្មារតី​សាមគ្គិភាព ប្រឆាំង​ភេរវកម្ម​ដោយ​មាន​ការចូលរួម ពី​ប្រមុខ​ដឹកនាំ​ជាង​៤០​ប្រទេស​មក​ពី ជុំវិញ​ពិភពលោក​៕
2015-02-25_081822

2015-02-25_081814

មតិយោបល់