សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥នេះបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ។
នៅក្នុងពិធិនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៏កោតសរសើរដល់មន្ត្រីកងកំលាំងប្រដាប់អាវុធដែលបានការពារសុខសន្តិភាពជូនប្រទេសជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី៏បានមានប្រសាសន៏ចំណុចពីរសំខាន់ៗ
ទី១ អំពីអព្យាក្រិត្យរបស់កងកំលាំងប្រដាប់អាវុធ ។សម្តេចបានមានប្រសាសន៏ថា បន្ទាប់ពីការបោះឆ្នោតហើយគឺមានបញ្ហារឿងនយោបាយ តែរហូតដល់ពេលនេះគឺមានសុខសន្តិភាព។ ហើយកន្លងមក ត្រូវបានបក្សប្រឆាំងបានបំផុសបំផុលអោយពលរដ្ឋ និងកងកំលាំងប្រដាប់អាវុធធ្វើខុសច្បាប់ទំលាក់នាយករដ្ឋមន្ត្រី សម្តេចបានមានប្រសាសន៏សរសើរដល់មន្ត្រីនគរបាល កងកំលាំងប្រដាប់អាវុធ ដែលគោរពច្បាប់ហើយមិនជឿលើការញុះញង់ធ្វើតាមបក្សប្រឆាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៏បញ្ជាក់ថា សូមមន្ត្រីកងកំលាំងប្រដាប់អាវុធទាំងឡាយត្រូវអព្យាក្រិតចំពោះបក្សនយោបាយ ក្នុងនាមជាកំលាំងប្រដាប់អាវុធគឺមានមុខងារការពាររដ្ឋបាលសាធារណៈ ថែរក្សាសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ចំណុចទី២សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអោយឯកឧត្តម ស ខេង ដែលបានដឹកនាំក្រុមការងារគណៈបក្សប្រជាជនកម្ពុជា អោយដាក់ចូលក្នុងច្បាប់បោះឆ្នោត ថា ប្រសិនអ្នកណាមិនចូលសភាដំបូង តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ចាត់ទុកថា បោះបង់ អសនៈចោល ៕
មតិយោបល់