ស្ទឹងត្រែង៖ប្រជាពលរដ្ឋ ១៨២គ្រួសារនៅភូមិស្រែស្រណុកធ្វើការតវ៉ាឲ្យក្រុមហ៊ុនសាងសង់ទំបន់វ៉ារីសេសានក្រោមពីដោះស្រាយជូនទៅលើការចំណាយក្នុងពិធីសែនព្រេនដោយសាបញ្ហានេះមិនមានចែងក្នុងសៀវភៅគោលនយោបាយដោះស្រាយផលប៉ពាល់ទេហើយបងប្អូនជនជាតិដើមភាគតិចត្រូវការចាំចាច់រៀបចំពីធីសែនព្រេននេះមុនពេលចេញទៅរស់នៅភូមិថ្មី។
ក្នុងឱកាសចុះស្រង់ទិន្ន័យសំណងផលប៉ះពាល់ចុងក្រោយរបស់ប្រជាពលរដ្ឋនៅភូមិស្រែស្រណុកឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹត្រែងថ្មីៗនេះ លោកសូយានអាយុ៦៦ឆ្នាំជនជាតិភ្នង តំណាងឲ្យប្រជាពលរដ្ឋនៅក្នុងស្រែស្រណុកសំណូមពរដល់ក្រុមការងារថ្នាក់ខេត្ដ និងក្រុមហ៊ុនត្រូវគិតគូរពីប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិចនៅពេលចាកចេញពីភូមិចាស់ ទៅនៅភូមិថ្មីត្រូវធ្វើពិធីសែនព្រេនសុំសេចក្តីសុខ តែប្រជាពលរដ្ឋគ្មានលទ្ធ ភា ព។
លោកបញ្ជាក់ថា៖ពិធីសែនព្រេននេះអ្នកភូមិមិនអាចធ្វើជារួមបានទេពីព្រោះខ្មោចជិតខ្មោចឆ្ងាយរបស់បងប្អូនជនជាតិធ្វើពិធីសែនខុសៗគ្នា អារក្សអ្នកតាដែលកាន់កាប់ទឹកដីព្រៃប្រឹក្សា សែនរួមដល់ទៅខ្មោចម៉ែឪដូនតា ក្នុងគ្រូសារខ្លះមានម្តាយឪពុកកូនទៀត អញ្ចឹងទេយើងយកមកសែនរួមអត់បានទេ អញ្ចឹងទេចង់ថាតាមគ្រួសារវិញពី ព្រោះថាមន្តលោកម៉ូគឺថា៖ បើអារក្សអ្នកតាបន្តលោកម៉ូរួមបានដល់ខ្មោច អញ្ចឹងបងប្អូនណាគេចង់បន្តលោកម៉ូទៅ ណោះទៅសូត្រនៅកន្លែងថ្នូរ ហើយទៅនោះទៅកន្លែងថ្នូរហ្នឹងដូចចិនអញ្ចឹង សែនចូល ឆ្នាំខ្មែរយើងអញ្ចឹងអ្នកខ្លះ គេសែនចូលឆ្នាំខ្មែរតែមួយ ប៉ុន្តែដែនតាមផ្ទះដែរដូចយើងចូលឆ្នាំចិន ខ្មែរសែនតាមផ្ទះអញ្ចឹងដែរវាអញ្ចឹងទេ ហើយ បញ្ហារឿងលុយកាក់ហ្នឹងខ្ញុំក៍មិនហ៊ានថាទេ យកមួយ១០០០ឬ២០០០ឧទាហរណ៏ទេឬយក៧០០-៨០០រយខ្ញុំក៏មិនទាន់ហ៊ានសំរេចដែរគឺសំរេចទាំងអស់គ្នា។
លោកកៅ វ៉ាងអ៊ីវតំណាងក្រុមហ៊ុនក្នុងការចុះដោះស្រាយផលបះពាល់បានលើកឡើងថា៖បញ្ហារៀបចំពិធិសែនព្រេននេះវាជាប្រពៃណីរបស់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៏ដែលត្រូវធ្វើចៀសវាងមិនបានតែរឿងនេះមិនមាននៅក្នុងសៀវភៅគោលនយោបាយដោះស្រាយទេ។
លោកតំណាងក្រុមហ៊ុនបានអះអាងថា៖ការស្នើឡើងរបស់ប្រជាពលរដ្ឋពីរឿងនេះលោកធ្វើការគាំទ្រ និងទទួលយកទៅពិភាក្សាគ្នាដោះស្រាយជូន ម្លោះហើយពិធីសែន ពិធីអីខ្ញុំគាំទ្រហើយត្រូវតែធ្វើបើសិនជាផ្លូវចិត្តយើងស្អាប់សុខគឺយើងទៅណាក៏ស្ងាប់សុខដែរ សុខសប្បាយទាំងអស់គ្នាហើយដូមអញនកភូមិហ្នងជុំនុំគ្នាទៅណាថាយើងត្រូវរៀបចំហើយហើយត្រូវជុំនុំគ្នាដំណោះស្រាយសែនតាមរបៀបជនជាតិដើមភាគតិចក៏ទទួលយកតាមរបៀបព្រះពុទ្ធសាសនារបស់ខ្មែរក៏ទទួលយកអាហ្នឹងតាមវត្តលោកតាបវត្តអីហ្នឹងក៏ទទួលអាហ្នឹងតាមផ្ទះឬធ្វើរួមធ្វើអីហ្នឹងអ្នកភូមិយើងលើកម៉ូគេហៅថាមានស្តង់ដាមួយយើងជជេកពីបញ្ហាចំណាយអ្វើម៉េចឲ្យវាសមរម្យក្រុមហ៊ុនដោះស្រាយទៅទាំងអស់គ្នាអាហ្នឹងខ្ញុំសូមជុំរាបថា៖ដោះស្រាយអញ្ចឹងបាន។
លោកលីប៊ុនឡោមអនុប្រធានក្រុមការងារទី២ថ្នាក់ខេត្តចុះដោះស្រាយផលប៉ះពាល់មានប្រសាន៏ថា៖រឿងនេះស្នើសុំឲ្យប្រជាពលរដ្ឋពិគ្រោះយោបល់គ្នាជាមួយអ្នកពាក់ពន្ធ័ក្នុងភូមិនិងផ្តល់ព័ត៌មាននេះតាមរយៈមេភូមិជូនមកក្រុមការងារដើម្បីធ្វើការពិភាក្សាជាមួយក្រុមហ៊ុនដោះស្រាយជូនបងប្អូនទៅតាមស្ថានភាពជាក់ស្តែងឲ្យបានសមស្រម៕
ព័ត៌មានជាតិ
មតិយោបល់