ខេត្តក្រចេះ៖ ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ទទួលបន្ទុក អង្កេតបោស សម្អាតប្រឆាំងអំពើពុករលួយ បានដឹកនាំក្រុមការងារ និងតំណាងរាស្ត្រមកពីរគណបក្សទាំង២ ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋចំនួន៤១គ្រួសារ ដែលមានជម្លោះដីធ្លី រាមរៃនៅចំនុចពាមប៉ោ ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីជជែក ស្វែងរកដំណោះ ស្រាយអោយមានតម្លារភាព។
ការចុះជួបរបស់គណៈកម្មការទី១០នៃរដ្ឋសភា គឺបានធ្វើឡើងបន្ទាប់ពីសភាបានទទួលពាក្យ បណ្ដឹងជាច្រើនពីពលរដ្ឋដែល មានបញ្ហាជម្លោះដីធ្លីនៅចំណុចខាងលើ ខណះដែលអាជ្ញាធរស្រុកខេត្តមិនទាន់ មានដំណោះស្រាយជូនពួកគាត់ឡើយនោះ។
ក្នុងជំនួបជាមួយប្រជាពលរដ្ឋខាងលើ ឯកឧត្តម ហូរ វ៉ាន់ បានស្នើរអោយប្រជាពលរដ្ឋដែលមាន ជម្លោះដីធ្លីដ៍រាំរៃនោះ បញ្ចេញនូវបញ្ហារ ទុក្ខកង្វល់ទាំងអស់ចេញមកដើម្បីក្រុមកាងារស្វែងរកដំណោះស្រាយណាមួយអោយវាសមស្របនិងមានតម្លារភាពជូនពួកគាត់ ។
លោក ម៉ិញ ហ្វឿន អាយុ៦០ឆ្នាំ បាននិយាយថាដីទំនាស់ទាំងអស់មានចំនួន៤១គ្រួសារ ហើយពួកគាត់បានចូលមករស់នៅចំនុចពាមប៉ោនេះ ចាប់តាំងពីឆ្នាំ២០០៧ ហើយអ្នកខ្លះទៀតមករស់នៅតាំងពីមុននិងទៀត ហើយស្រាប់តែមានក្រុមហ៊ុន(ដាយណាម) ចូលមកឆូយឆាយរំលោភ លើដីដែលពួគគាត់បានកាន់កាប់ប្រមាណជា២៥០ហិចតា ។
លោក បន្តរថាខណះដែលមានជម្លោះកើតឡើង ពួកគាត់បាននាំគ្នាទប់ស្កាត់ មិនឱ្យក្រុមហ៊ុនមួយនេះ ឈូសឆាយបន្តរ និងបានដាក់ពាក្យស្នើទៅអាជ្ញាធរស្រុកពីបីលើកមកហើយ ដោយចាត់ អ្នកស្ត្រី រឹម យីម ជាតំណាងរបស់ពួកគាត់ ហើយបានរៃលុយគ្នា ដើម្បីយកប្រាក់នេះធ្វើសាហុយចុះឡើង ដើម្បីជួបជាមួយក្រុមហ៊ុន និងអាជ្ញាធរស្រុក ស្វែងរកដំណោះស្រាយ និងទាមទារដីចំនួន២៥០ហិចតានោះត្រឡាប់មកវីញ ដើម្បីវ៉ាស់ចែកគ្នាទាំង៤១គ្រួសារនេះ ។
ក្រុមប្រជាពលរដ្ឋ បានអះអាងថា ខណះដែលក្រុមហ៊ុនប្រគល់ដីជូនពួកគាត់វីញ នោះឈ្មោះ រឹម យីម ដែលតាំងខ្លួនជាតំណាងប្រជាពលរដ្ឋទាំង៤១គ្រួសារ មិនបានយកមកចែកឱ្យពួកគាត់ទេ បែរជាយកទៅចែកឱ្យបក្សពួក និងកូនចៅគាត់ផ្សេងទៅវីញ រហូតដល់ មានខ្លះឈ្មោះបុគ្គលម្នាក់ទទួលបានក្បាលដីរហូតទៅដល់ពីបីក្បាលដីឯណោះ ។
ជម្លោះដីធ្លីខាងលើនេះអាជ្ញាធរកំពុងព្យាយាមដោះស្រាយជូនពួកគាត់ ហើយស្របពេលដែលបទបញ្ជារលេខ០១មកដល់ អាជ្ញាធរស្រុកក៍បានផ្អាកសកម្មភាព ដោយអោយប្រជាពលរដ្ឋចាំចង្អុលក្បាលដីរៀងខ្លួន តែខណះពេលក្រុមនិស្សិតចុះធ្វើកានោះ នៅមានការចម្រោងចម្រាស់គ្នាម្តងទៀត ដោយនៅក្នុងក្បាលដីមួយកន្លែងមានអ្នកកាន់កាប់រហូតទៅដល់២បីម្ចាស់ ហើយបញ្ហារនេះក្រុមប្រជាពលរដ្ឋបាន លើកឡើងថា គឺដោយសារអ្នកស្ត្រី រឹម យីម ជាតំណាងរបស់ពួកគាត់និងឆ្លៀតឪកាសយកដី ដែលបានត្រឡាប់មកវីញនិងទៅដាក់បញ្ជូលឈ្មោះកូនចៅនិងបក្សពួករបស់ខ្លួនក្រៅពីពលរដ្ឋទាំង៤១គ្រួសារនោះ ព្រមទាំងលួចដើរបោះបង្គោលដីទាំងយប់ ដើម្បីរងចាំឱ្យក្រុមនិស្សិតវាស់វែង ។
ជម្លោះដីធ្លីខាងលើនេះនៅតែបន្តរអូសបន្លាយរហូតដល់មានការបិទផ្សាយជាសាធារណះបន្ទាប់ពីក្រុម ក្រុមនិស្សិតធ្វើការវ៉ាស់វែងហើយនោះ ក្រុមប្រជាពលរដ្ឋក៍បានតវ៉ា ដោយដាក់ពាក្យបណ្តឹងជំទាស់តវ៉ាទៅសាលាឃុំ និងសាលាស្រុក ដើម្បីកុំឱ្យចេញប្លង់កម្មសិទ្ឋិដោយរងចាំអាជ្ញាធរដោះស្រាយសិន ។ ពលរដ្ឋបានលើកឡើងទៀតថា ខណះពេលពួកគាត់តវ៉ា នោះ គេឃើញវត្តមានរបស់ស្ត្រីឈ្មោះ រឹម យីម ចេញមុខមកដោយស្រែកឡើងថា មិនបាច់ ខំប្រឹងនាំគ្នាតវ៉ាទេ អាញ់យកលុយទៅអោយស្រុកអស់៣ពាន់រួចហើយ មិនអាចប៉ះសាច់អាញ់បានទេ ។
នៅក្នុងជម្លោះដីធ្លីខាងលើនេះក្រុមប្រជាពលរដ្ឋ ចោទប្រអាជ្ញាធរនិងមន្ត្រីជំនាញសូរិយោ ដីស្រុកថាប្រហែលជាអាចត្រូវរ៉ូវគ្នាជាមួយនិងស្ត្រី រឹម យីម ម៉ែនហើយបានជាពួកគាត់ដាក់ពាក្យបណ្តឹងជំទាស់ខណះដែលមានការបិទផ្សាយជាសាធាណះហើយ មន្ត្រីជំនាញនូវតែចេញប័ណ្ណកម្មសិទ្ឋិបានទៀត ។ នៅចំពោះមុខប្រធានគណះកម្មការទី១០នោះ លោក សោម ណាល់ អភិបាលរងស្រុកស្នួលបានបដិសេធន៍ថា មិនមានដូចការចោទប្រកាន់របស់ ប្រជាពលរដ្ឋនោះទេ រីឯការចេញប្លង់កម្មសិទ្ឋិនោះ វាស្រ័យលើមន្ត្រីជំនាញសូរិយោដី ។
ទោះជាយ៉ាងណា នៅក្នុងចុះអង្កេត របស់គណៈកម្មការទី១០នៃរដ្ឋសភា នៅមិនទាន់ មានលទ្ឋផលនៅឡើយទេ ដោយឯកឧត្តម ហូរ វ៉ាន់ ប្រធានគណះកម្មការទី១០នៃរដ្ឋសភាមានប្រសាសន៍ថា ក្រុមការងារ នឹងយកបញ្ហាទាំងនេះ ទៅជួបជជែក ពិភាក្សាជាមួយអភិបាលស្រុក និងមន្ត្រីជំនាញសូរិយាដី ដើម្បីរកដំណោះស្រាយ ជូនពលរដ្ឋដែលរងគ្រោះទាំង៤១គ្រួសារនេះ។
ក្នុងនោះ ឯកឧត្តមក៏បានស្នើរឱ្យ អាជ្ញាធស្រុកខេត្តចុះពិនិត្យមើលជាក់ស្តែង និងដោះស្រាយមួយជំហ៊ានសិន ហើយបើមិនមានការប្រែប្រួលទេនោះឯកឧត្តម និងកោះហៅអាជ្ញាធរ ស្រុក និងមន្ទីសុរិយោដីទៅបំភ្លឺនៅរដ្ឋសភាដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ ចំនួន៤១គ្រួសារនេះ ៕
មតិយោបល់