ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាង ស្រីណូ លែង​ទទួល​ថត​ឈុតសិចស៊ី

ភ្នំពេញ​៖ វ៉ាង ស្រីណូ ដែលជាប់ឈ្មោះ ជា​តារា​​សម្តែង មានដើមទ្រូង ក្នុងចំណោម​តារាស្រីជាច្រើននោះ កំពុងផ្តោត​អារម្មណ៍ ចូលរួម​ក្នុងវិស័យ​សិល្បៈ​ជាថ្មី ខណៈដែលរូបសម្រស់នាង ​​នៅតែសិចស៊ី និងជាទីចំណាប់អារម្មណ៍ពីសំណាក់​អ្នកតាមដានសង្គមសិល្បៈ ។​
ស្រីស្រស់​ដែលមានងារជា​តារាស្រីមានដើមទ្រូងធំ រូបនេះ ​បានសម្ងំខ្លួន​ប្រកបរបរអាជីវកម្ម ដោយបាត់បង់ពីសិល្បៈ​យ៉ាងយូរក្រែល ទើបតែពេលនេះ នាងបាន​សម្រេចចិត្តវិលចូលទ្រនំសិល្បៈវិញ ។
វ៉ាង ស្រីណូ បាន​​ធ្វើការអះអាងថា ការវិលត្រឡប់ចូលសិល្បៈ លើកនេះ នាង​សូមបដិសេធ ទាំងស្រុង ជាមួយនឹង ឈុតស្រើបស្រាល និងកាចឆ្នាស់ នាងលែង​ទទួលថតហើយ​ ជាពិសេស​នោះក៏មិនទទួលថតហាលក្តៅ ហាលខ្យល់ដែរ ។​
ជាមួយនឹងព័ត៌មាននេះ វា​ជារឿងចម្លែក និង​ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ដោយកន្លងមក គេ​ឃើញតែនាង​ទទួលយកប្លង់ថតសិចស៊ី ជាពិសេស ​ថត​ជាមួយនឹង​តារាសម្តែង និងចម្រៀង លោក អែនឌី ដែលជាដៃគូពិសេស របស់នាង ។​
ការចូលសិល្បៈលើកនេះ វ៉ាង ស្រីណូ បានអះអាងថា មិនមែនដើម្បីលុយទេ គឺមកពីនាង​ស្រលាញ់សិល្បៈ តែប៉ុណ្ណោះ ៕​
Vang Sreyno

មតិយោបល់