ព័ត៌មានជាតិ

ផល​ប៉ះ​ពាល់​ ៣​យ៉ាង​ បណ្ដាល​មក​ពី​គេង​មិន​គ្រប់​គ្រាន់​

ជាធម្មតាមនុស្សម្នាក់តម្រូវឲ្យគេងយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បី​ទទួលបានសុខភាពល្អ និងអារម្មណ៍ជ្រះថ្លា ព្រម​ទាំងជួយទប់ស្កាត់ជំងឺទាំងឡាយ ចុះបើសិនជាគេងមិនគ្រប់គ្រាន់ តើមានបញ្ហាអ្វីកើតឡើងខ្លាំង?

thieungu

ខាងក្រោមនេះគឺជា​ផលប៉ះពាល់មួយ​ចំនួន បណ្ដាលមកពីគេងមិនគ្រប់គ្រាន់៖

០១) កាត់បន្ថយការយល់ដឹង និង​​អារម្មណ៍
គេងមិនគ្រប់គ្រាន់បានកាត់បន្ថយ​សមត្ថភាព​ក្នុងការចងចាំ ការគិត និងជះឥទ្ធិពលខ្លាំងដល់អារម្មណ៍។ មនុស្សមួយ​ចំនួន​មិន​សូវ​ជាចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅពេលជួបហេតុការរណ៍ផ្ទាល់ ទើបគេដឹងថា ការចងចាំរបស់គេអន់ថយ។

០២) ប៉ះពាល់ដល់ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង
ការគេងមិនគ្រប់គ្រាន់បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់​ខួរក្បាល ដែលជាចំណុចសំខាន់នៃរាង្គកាយ ហើយក៏ជាទីបញ្ជាការក្នុងការ​ប្រតិបត្តិការ​ផ្សេងៗផងដែរ។ យោងតាមការសិក្សាបានបង្ហាញថា គេងមិនគ្រប់គ្រាន់​អាចបង្កើតជា​ងហានិភ័យ​នៃជំងឺទឹកនោម​ផ្អែម
និង​ជំងឺបេះដូង រួមនឹងបញ្ហាសុខភាពផ្សេងៗ។

០៣) ប៉ះពាល់ដល់សុខភាពទូទៅ
ដូចដែលអ្នកបានដឹងហើយថា គេងគឺជាពេលវេលាមួយដែលខួរក្បាលត្រូវសម្រាក និងត្រូវបង្កើត ព្រមទាំងចង់ចាំនូវរឿងដែល​ថ្មី
ហើយបើសិនជាគេងមិនគ្រប់គ្រាន់នោះ វាបានជះផលប៉ះពាល់ដល់សុខភាពទូទៅ ពេញទាំងរាង្គកាយ៕

ដកស្រង់ និងប្រែសម្រួល៖ ទស្សនាវដ្ដីសុខភាព​ និងសម្រស់

មតិយោបល់