ភ្នំពេញ៖ កាលល្ងាចថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៥ នៅសារមន្ទីជាតិ បានប្រារពកម្មវិធី សប្បុរសធម៌ ក្នុងគោលបំណងជួយដល់សិល្បៈករចាស់ៗ ប្រាំដួង ដែលកំពុងជួបនូវបញ្ហាសេដ្ឋកិច្ច ក្រោមអធិបតីភាព លោកជំទាវ ភឿន សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ។
កម្មវិធីនេះដែររៀបចំឡើង ដោយ សមាគមន៍កុមារបាសាក់ សហការជាមួយនឹង អង្គការសិល្បៈខ្មែរអមតៈ និងសមាគមន៍សិល្បៈករខ្មែរ ដើម្បីស្វែងរកថវិការ ឧបត្ថម្ភដល់ព្រឹទ្ធាចារ្យសិល្បៈ ចំនួនប្រាំរូបរួមមាន លោកព្រឹទ្ធាចារ្យ ផ្លុង មឿក តារាអាយ៉ៃជើងចាស់ ដែលកំពុងដេកឈឺដោយវង្វេងស្មារតី លោក ព្រឹទ្ធាចារ្យ សុក ឌុច លោក ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល លោក ព្រឹទ្ធាចារ្យ ប្រាជ្ង ឈួន និង លោក នូ ស៊ិប ដែលមានវ័យចាស់ជរា និងបាត់បង់សមត្ថភាព កំពុងត្រូវការជំនួយ សង្គ្រោះជាបន្ទាន់ ។
ក្នុងកម្មវិធីនេះដែរ លោកជំទាវ ភឿន សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ បានមានប្រសាសន៍ថា “លោកជំទាវពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលឃើញ សិល្បៈករជំនាន់ក្រោយយកអាសារ ដល់សិល្បៈករចាស់ៗ ទាំងនេះ ជាការដឹងគុណមួយដ៏ល្អដែលទេវតាក៏ទទួលស្គាល់ដែរ ” ។
ដោយឡែក លោក អ៊ឹម ជីវ៉ា ដែលបានចូលរួមក្នុងកម្មវីធីសម្បុរសធម៌ នេះ បានឲ្យដឹងថា “កម្មវិធីសប្បុរធម៌នេះ មិនមែនលោក ជាអ្នករៀបចំទេ តែវាស្ថិតក្នុងគោលបំណងលោកដូចគ្នា ដើម្បីជួយដល់សិល្បៈករ ប្រាំរូបខាងលើ ដែលកំពុងបាត់បង់សមត្ថភាព និងជីវភាពខ្វះខាត” ។ ក្រៅពីលោក អ៊ឹម ជីវ៉ា គេឃើញមានសិល្បៈករតិចតូចបំផុតដែលចូលរួម ក្នុងនោះមាន អ្នកនាង សុខ ចាន់ធីតា អ្នកនាង ស៊ុន ណារីម៉ូនីកា លោក ម៉ា ចន្ទបញ្ហា តារាចម្រៀង ចំរើន សុភ័ក្រ តារាសម្តែង ហេង ស្រីពេជ្រ លោកស្រី ឌី សាវ៉េត និង ប្រធានសមាគមន៍សិល្បៈករខ្មែរ លោក សុះ ម៉ាច ។
កម្មវិធី សម្បុរធម៌ នេះដែរ ជាកម្មវីធីដំបូងបំផុត ដែលខាង សមាគមន៍កុមារបាសាក់ សហការជាមួយនឹង អង្គការសិល្បៈខ្មែរអមតៈ និងសមាគមន៍សិល្បៈករខ្មែរ បានបង្កើតឡើង ក្នុងប៉ុន្មានឆ្នាំចុងក្រោយ មកនេះ ។
លោក ជិន បញ្ហាវ័ន្ត អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង ជំនាញផ្នែកជាតិ របស់អង្គការសិល្បៈខ្មែរអមតៈ បានពាំនាំពាក្យសម្តីលោក អៀង ស៊ីថុលថា “កម្មវិធីនេះដែរ ជាកម្មវិធីដំបូង ដែលខាង អង្គការរបស់ខ្លួន ប្រារពវាឡើង ដើម្បីជួយដល់ សិល្បៈករចាស់ៗប្រាំរូប ដែលកំពុងជួបបញ្ហា តែមិនមានមានន័យថា កម្មវិធីនេះ ធ្វើតែម្តង រួចឈប់ធ្វើនោះទេ ដោយយើងនឹងបន្តវាទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន” ។
ទាក់ទងនឹងកម្មវិធីសម្បុរធម៌នេះដែរ យើងសង្កេតឃើញថា ក្នុងឆ្នាំ ២០១៥ នេះ សិល្បៈករជំនាន់ក្រោយជាច្រើន បាននាំគ្នាបំផុសគំនិត ជួយដល់ សិល្បៈករជើងចាស់ ដែលជួបបញ្ហា ។ដោយកន្លងមក លោក អ៊ឹម ជីវ៉ា ប្រធានក្លិបសិល្បៈអ៊ឹម ជីវ៉ា ក៏បានធ្វើកម្មវិធីសម្បុរធម៌ដូចគ្នា ដោយនាំអំណាយជូនដល់ដល់ ផ្លុង មឿក លោក នូ ស៊ិប និង លោក ប្រាជ្ញ ឈួន ក្រោយពីមានការជំរុញ និងលើកទឹកចិត្ត ពីឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៕
មតិយោបល់