ព័ត៌មានជាតិ

Samsung បង្ហាញ​ស្មាតហ្វូនភ្លោះ​ S6​ និង ​6S Edge​ នៅ​យប់​មិញ

ដូចអ្វីដែលបានគិតពិតមែន ក្រុមហ៊ុន Samsung នៅយប់មិញនេះ បានប្រកាសបង្ហាញស្មាតហ្វូនត្រកូល Galaxy ចំនួនពីរម៉ូដែលគឺ Samsung Galaxy S6 និង 6S Edge ជាផ្លូវការ​នៅក្នុង​ MWC 2015។
amsung Galaxy S6 និង 6S Edge មានទម្រង់ស្រដៀងនឹង iPhone 6 ប៉ុន្តែបើពិនិត្យឲ្យច្បាស់ឃើញថា ស្ដើងជាង iPhone 6 ចំណែក​អាក្រង់​កោង​ដូចគ្នា ជាពិសេសនោះគឺថា Samsung បានបន្ថែមលក្ខណៈពិសេសគឺ Samsung Pay ដែលជាសេវាកម្ម​ទូទាត់សាច់ប្រាក់តាម​ទូរស័ព្ទដៃ​​ជាមួយ Samsung Galaxy S6 ដោយគ្រាន់តែចុចលើប៊ូតុង Home ចំនួនពីរដង វានឹងបង្ហាញសេវាកម្មនេះភ្លាម។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនទាំងពីរម៉ូដែលនេះមានលក្ខណៈពិសេសស្រដៀងគ្នា ខុសគ្នាទៅលើតម្លៃ និង​ចំណុចតិចតូចបំផុត៕

samsung galaxy s6-s6 edge

មតិយោបល់