ព័ត៌មានជាតិ

ចោរ​ខ្ទើយ​៣​នាក់​អស់ល័​ក្ខ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឃាត់​បន្ទាប់ពីធ្វើ​សកម្មភាព​លូច​ការ​បូ​ប​ពី​បុរស​ម្នាក់​

​ភ្នំពេញ​៖ ក្រុម​ជនសង្ស័យ​ខ្ទើយ​៣​នាក់​បាន​ធ្វើ​សកម្មភាព​បើកទ្វា​រថយន្ត​បុរស​ម្នាក់​យក​ការ​បួ​ប​យួ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​កម្លាំង​សង្ស័យ​ដេញចាប់​បាន​ភ្លាមៗ​តែម្តង​។​
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​វិហារ​ឃួន តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ ​យោង​តាម​ប្រភព័ត៍មាន​ពី​ជនរងគ្រោះ​ឈ្មោះ​ឈឺន សាវ៉ាត ភេទ​ប្រុស​អាយុ ៦៣​ឆ្នាំ បានឲ្យដឹងថា មុនពេល​កើតហេតុ​រួប​គាត់​បើក រថយន្ត​មួយ​គ្រឿង​ម៉ាក​បើក​រថយន្ត​ម៉ាក​កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-3572 បាន​ឈប់​ចាំ​ក្មួយ គាត់​ខណៈ​បាន​ប្រហែល​១០​នាទី​ក្រោយមក​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​៣​នាក់​ជា​ភេទ​ទី​៣ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខុន ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BT-2195 បាន​ជិះ​មក​ក្បែរ​ហើយ​ឈប់​ក្បែ​រថយន្ត​របស់​គាត់​និង​បើកទ្វារ​លួ​ក​យក​ការ​បួ​ប​យួរ​គាត់ ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​។​សាក្សី​ដដែល​បន្តថា​បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ព្យាយាម​ជិះ​គេចខ្លួន​រួប​គាត់​បាន​បើករថយន្ត​ដេញ​តាម​និង​ស្រែកឆោ​ឡើង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​នៅក្បែរ​នាំគ្នា​ដេញ​ចាប់រ​ហួត​ដល់​ផ្លូវជាតិ​លេខ​៤ ហួស​រង្វង់​មូល​ចោមចៅ ទើប​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​តែម្តង​។​
​ ​ជនសង្ស័យ​ទី​១​ឈ្មោះ រ៉េត សុវណ្ណ​ឌី អាយុ​២៥​ឆ្នាំ មុខរបរ​អ៊ុតសក់ ទី​២​ឈ្មោះ អាន សុភាព អាយុ​២៧​ឆ្នាំ មុខរបរ​អ៊ុតសក់ ទី​៣​ឈ្មោះ​យេន ឌី អាយុ​២២​ឆ្នាំ មុខរបរ​អ៊ុតសក់ នាក់​ទាំង​៣​ជា​ភេទ​ទី​៣ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​
​ ​ជនរងគ្រោះ​បានឲ្យដឹងថា កាបួ​ប​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ក្នុងនោះ​មាន​លុយ​សរុប​ទឹកប្រាក់​១​លាន​៣០​ម៉ឺន និង​ឯកសារ​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជួន​វិញ​។​
​ ​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណំ​រឿង​បញ្ជួនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

2015-03-03_084617

មតិយោបល់