យោងតាមការចេញផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានប្រហារជីវិតកម្លាំងការពារសន្តិសុខចំនួន ៣២នាក់ ក្នុងខេត្ត Anbar ភាគខាងកើតប្រទេសអ៊ីរ៉ាក់។
កងកម្លាំងការពារសន្ដិសុខទាំង ៣២នាក់ ត្រូវបានគេដឹងថាសុទ្ធសឹងតែជាបុរសវ័យក្មេង ដែលត្រូវបានបាញ់សម្លាប់ នៅព្រឹកថ្ងៃចន្ទនេះ នៅក្នុងតំបន់ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ភាគពាយព្យទីក្រុង បាដាត អ៊ីរ៉ាក់ ដោយក្រុម ISIS។ ក្នុងចំណោមអ្នកស្លាប់ទាំង ៣២នាក់នោះ មានខ្លះជាប៉ូលិសក្នុងស្រុក និងជាសមាជិកកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអ៉ីរ៉ាក់៕
មតិយោបល់