ព័ត៌មានជាតិ

រឿង​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន​ប្រើ អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ពេល​ធ្វើ​ចរាចរណ៍ មិន​ទាន់​ដោះស្រាយ​ឲ្យចប់

ខេត្ត​ប៉ៃលិន ៖ ជនរងគ្រោះ​ដែល​ត្រូវ​បុរស​ម្នាក់ ជា​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិ ន ប្រចាំការ​ជា​សន្តិសុខ​នៅ​កាស៊ីណូ​ម្កុដ​ព្រជ្រ បាន​ប្រើ​អំពើហិង្សា​មក​លើ​ខ្លួន បណ្តាល​ឱ្យរ ង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​មុខ​រថយន្ត​របស់​ខ្លួ​ន ខណៈ​បើកបរ​រថយន្ត​ត្រឡប់​ពី​លេង​ផ្ទះ​មិត្តភក្តិ លុះ​មកដល់​មុខផ្ទះ ពេល​ឈប់​រថយន្ត​ស្រាប់តែ​ជនដៃដល់​បាន​ក្របួច​កអាវ​ដាល់​ចំ​ភ្នែក​ខា ង​ស្តាំ និង​សៀតផ្កា​ខាងឆ្វេង​ចំនួន​៣​ដៃ ដួល​បោក​ទៅ​នឹង​ផ្លូវ​ថ្នល់​សន្លប់​បាត់ស្មារតី ដោយ​ចោទ​ថា​អ្នកបើក​រថយន្ត​បាន​បើក​កៀរ ម៉ូតូ​របស់​ខ្លួន ហើយ​ត្រូវ​អ្នកជិតខាង​ស្រែក​ឱ្យ​គេ​ជួយ និង​ដឹក​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។ រហូតមកដល់​ថ្ងៃ ទី​០២ ខែ​មីនា ឆ្នាំ​២០១៥​នេះ អស់​រយៈពេល​ជិត​១០​ថ្ងៃ​ទៅ​ហើយ ខាង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​មិន​អាច​ដោះស្រាយបាន​នោះទេ ។ សូមបញ្ជាក់​ថា ហេតុការណ៍​មន្ត្រីនគរបាល​ប្រើ​អំពើហិង្សា​ទៅលើ​ពលរដ្ឋ​នេះ​បាន​កើ ត​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​យប់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅ​មុខ​ផ្ទះ ជួល ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ជនរងគ្រោះ មានឈ្មោះ អ៊ិង ចិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង បច្ចុប្បន្ន​រស់នៅ​កន្លែងកើតហេតុ ខាងលើ ។ ចំណែក​ជនដៃដល់ ឈ្មោះ គិត រ៉ាវី ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ជា​មន្ត្រី​នគ របាល​ស្នងការ​ខេត្ត​ប៉ៃលិន ប្រចាំការ​នៅ​កាស៊ីណូ​ម្កុដ​ពេជ្រ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុ ន​កាស៊ីណូ​ខាងលើ ។ ប្រភព​ព័ត៌មាន​ពី​សាក្សី ឈ្មោះ ជា ស្រីរ័ត្ន ហៅ​ស្រី​រ៉ូ អាយុ​៤៥​ឆ្នាំ និង ឈ្មោះ ស៊ុន ណា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ បាន​រៀបរាប់​ដូចៗ​គ្នា​ថា មុនពេល​កើតហេតុ ពួកគាត់​បានឃើ ញ​បុរសរងគ្រោះ​បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌឺ​ពណ៌​ទឹកមាស មក​ចត​ឈប់​នៅមុខ​ផ្ទះរ បស់​ខ្លួន ស្របពេល​នោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​មក​ឈប់​នៅ​ក្បែរ​គោះ​ទ្វារ​រថយន្ត​ឱ្យ​បើក ក្រោយមក​ក៏​ចាប់​ក្របួច​ក​.​អាវ​ម្ចាស់​រថយន្ត រួច​ដា​ល់ពីរ​ដៃ​ពេញទំហឹង​បណ្តាលឱ្យ​ដួល​ផ្កាប់​មុខ​ទៅ​លើ​ផ្លូវថ្នល់ រួច​ក៏​វាយ​ថែម​ជាច្រើន​ដៃ​ទៀត ។ ភ្លាមៗ​នោះ​អ្នកជិតខាង​បាន​នាំ​គ្នា​ស្រែក​ឃាត់ តែ​បុរស​នោះ​មិន​ព្រម​ស្តាប់​នោះ​ទេ ព្រមទាំង​ព្រមា ន​គេឯង​មិន​ឱ្យ​មក​ជួយ​ថែមទៀត ។ ពេលនោះ​ក៏​មាន​អ្នកជិតខាង​មក​មើល​ជា​ច្រើន ហើយ អ្នកខ្លះ​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ទាន់​ពេល ទើប​ជនដៃដល់​ព្រម​ឈប់​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ ។​ប្រភព​បាន​បន្តទៀតថា ក្រោយពី​សមត្ថកិច្ច​នគ​រ​បាល មកដល់ ក៏​ឃើញ​ជន​ដៃដល់​ជា​នគរបាល​ដូចគ្នា​មិនបាន​ធ្វើ​ការឃាត់ខ្លួន​នោះ​ទេ គ្រាន់តែ​ឱ្យ ជនដៃដល់​ឡើង​ជិះ​ម៉ូតូ​ទៅ​ដោយ​សុវត្ថិភាព ។ ចំណែក​ជនរងគ្រោះ បាន​និយាយថា ក្រោយពី​កើតហេតុ​គាត់​បាន​ប្តឹង​ទៅ​ស្នងកា​រន គរ​បាល​ខេត្ត​ប៉ៃលិន​ដែរ ដោយ​ទាមទារ​ជម្ងឺ​ចិត្ត​ចំនួន​១៥០០​ដុល្លារ តែ​ជន​ដៃដល់​មិន​ព្រម ដោយ​សុំ​បង់​លុយ​ចំនួន​៧០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​ដោះស្រាយ​គ្នា​មិន​ត្រូវ ទើប​រហូតមក ដល់ពេល​នេះ​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ ជនរងគ្រោះ​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មីនា នេះ ដើម្បី​រក​យុត្តិធម៌ និង​ចង់​ឱ្យ​ជន​ដៃ​មានការ រាងចាល​និង​គោរព​ច្បាប់ កុំ​អាង​តែ​ជា​មន្ត្រី​នគរបាល​ដើរ​វាយ​គេ​វាយ​ឯង​ស្រេច​តែ​អំពើ​ចិត្ត នោះឡើយ ។ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក ជា ចាន់​ឌិន បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយ សារ​ភាគី​ទាំងសងខាង​សម្រួល​គ្នា​មិន​ត្រូវ ខាង​លោក​នឹង​រៀបចំ​សំនុំរឿង​នេះ ដើម្បី​បញ្ជូន​ប ន្តទៅ​តុលាការខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ ។​ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង លោក ជុំ សែន​សទ្ធា បាន​បញ្ជាក់​បន្ថែម​ទៀត ថា ខាង​លោក​មិនទាន់​បាន​ទទួល​សំនុំរឿង​នេះ​ទេ តែបើ​មាន​រឿង​ដូច្នេះ​មែន​លោក​នឹង​ចាត់ វិធានការ​ទៅតាម​ផ្លូវច្បាប់ ។ សូមបញ្ជាក់​ថា លោក​ជុំ សែន​សទ្ធា បាន​ថ្លែង​នៅក្នុង​ពិធី​កិច្ចប្រជុំ​ស្តីអំពី​តួនាទី​មន្ត្រីនគរបាល​យុត្ត​ធម៌​កាលពីពេល​កន្លង​ទៅ​ថា ករណី​បទល្មើស​ព្រហ្ម​ទ ណ្ឌ​បើ​ទោះបីជា​ភាគី​ទាំងសងខាង​សម្រួល​គ្នា​រួចរាល់ តែ​បណ្តឹងអាជ្ញា​មិន​ទាន់​រលត់​នោះទេ ជនដៃដល់​មិន​អាច​នៅ​ក្រៅ​រង្វង់​ច្បាប់​ឡើយ បើទោះជា​មន្ត្រីនគរបាល ក៏​ត្រូវតែ​គោរព​ច្បាប់ ដូច​ប្រជាពលរដ្ឋ​ដែរ ៕​
download-22

មតិយោបល់