ភ្នំពេញ៖ លោកស្រី Michelle Obama ភរិយាប្រធានាធិបតីអាមេរិក លោក Barack Obama នឹងមកបំពេញទស្សនកិច្ចវប្បធម៌ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០១៥។
យោងតាមសេចក្តីប្រកាសព័ត៌មា នរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៥ ម្សិលមិញនេះ បានឲ្យដឹងថា ជំទាវទី១ និងជាភរិយារបស់លោក អូបាម៉ា នឹងមកកម្ពុជា នៅថ្ងៃទី២០ ក្នុងដំណើរបំពេញទស្សនកិច្ចវប្បធម៌ ដោយកម្ពុជាសង្ឃឹមថា ដំណើរទស្សនកិច្ចមួយនេះនឹងធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែល្អថែមទៀត៕
មតិយោបល់