ព័ត៌មានជាតិ

អត្ថប្រយោជន៍​ច្រើន​យ៉ាង​ បាន​មក​ពី​ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​ជា​ប្រចាំ​

ការ​ផឹក​ទឹក​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក មានន័យ​ថា​មិន​ទាន់​​បា​នញ៉ាំ​​អ្វី​ទាំង​អស់ ​​ជា​ការ​លំបាក​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​វា​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​ណាស់​សម្រាប់​រាង​កាយ​។ ដើម្បី​ទទួល​បាន​សុខភាព​ល្អ គឺ​អ្នក​គួរ​តែ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​ បន្ទាប់​ពី​ភ្ញាក់​ពី​គេងភ្លាម ខណៈ​ដែល​ក្រពះ​នៅ​ទទេ។

drinking water

តើការផឹកទឹកនៅពេលព្រឹក ក្រោយពេលភ្ញាក់ពីគេងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

– សម្អាត​ក្រពះ ​ពោះ​វៀន និង​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្លាស់​ប្តូរ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម សម​ស្រប​ទៅ​នឹង​ក្រពះ​របស់​អ្នក
– ជំនួយ​ដល់​ការ​រំលាយ​អាហារ
– ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មាន​ពណ៌​ស​ភ្លឺ​រលោង​ដូច​ជា អាច​បណ្តេញ​ជាតិ​ពុលពី​ឈាម និង​រាង​កាយ
– ជួយ​បង្កើត​កោសិកាឈាមថ្មី ក៏​ដូច​ជាកោលិកា​សាច់ដុំ និង​សាច់​ដុំ​ផ្សេង​ទៀត
– ជួយ​ឲ្យ​បញ្ចុះ​ទម្ងន់​យ៉ាងឆាប់​រហ័ស
– ជួយ​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធិ​ភាព
– ​ជួយ​បង្កើន​បំបាត់​ជាតិ​ពុល​ សម្រួល​ដល់​ផ្លូវ​ដង្ហើម ប្រឆាំង​ការ​រលាក និង​ការ​បន្ថយ​ការក្អក

ដូច្នេះ​ដើម្បី​ធានា​ថា​ការ​បរិភោគ​ទឹក​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​​ខ្ពស់ អ្នក​គួរតែ​ផឹក​បន្ទាប់​ពី​ក្រោក​បាន​រយៈ​ពេល ៣០ ទៅ ៦០ នាទី តែ​មិន​ត្រូវ​ញ៉ាំ​អ្វី​មុន​ឡើយ។ អ្នក​អាច​លាយ​ទឹក​ក្តៅ​ឧណ្ឌៗ ជា​មួយ​នឹង​ក្រូច​ឆ្មា​រមួយ​ចំណិច ដើម្បី​ឲ្យ​រាង​កាយ​របស់​អ្នក​អាច​បន្សុត​ជាតិ​ពុល​បាន​ល្អ៕

មតិយោបល់