ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ចូលស្រះ នៅស្រុកបាទី

តាកែវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ អធិការនគរបាលស្រុកបាទី បានប្រគល់ម៉ូតូមួយគ្រឿងជូនម្ចាស់ដើមវិញ ករណីដែលម្ចាស់ស្រវឹង ហើយបានជិះម៉ូតូធ្លាក់ចូលស្រះរួចទុកចោល។ ម៉ូតូនេះត្រូវបានកម្លាំងនគរបាលប្រទះឃើញ កាលពីព្រឹកម៉ោង៦ ថ្ងៃដដែល។

តាមការសួរនាំពីមន្រ្តីនគរបាលបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែតុលា បុរសឈ្មោះ ស្វាយ រស្មី បានផឹកស្រាស្រវឹង រួចជិះម៉ូតូធ្លាក់ចូលស្រះ ហើយក៏ទុកចោលតែម្ដង។ លុះវេលាម៉ោង៦ ព្រឹកថ្ងៃទី ២៧ កម្លាំងនគរបាលអធិការស្រុកបាទី បានទះឃើញក៏នាំយកមករក្សាទុក។ រហូតដល់វេលាម៉ោងប្រម៉ាណ១០ព្រឹកថ្ងៃដដែល ម្ចាស់ម៉ូតូក៏បានយកឯកសារបញ្ជាក់ ដើម្បីសុំម៉ូតូយកទៅផ្ទះវិញ៕

មតិយោបល់