ព័ត៌មានជាតិ

ខៀវ កាញារីទ្ធ៖​ មិន​ត្រូវ​ចាត់​ទុក​អ្នក​កាសែត​គឺ​ជា​សត្រូវ​នោះ​ទេ​

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងប្រាប់​មន្ដ្រីទំនាក់ទំនងសាធារណៈ ឬមន្រ្ដីនាំពាក្យ ថា មិនត្រូវចាត់ទុកអ្នកកាសែតគឺជាសត្រូវនោះទេ ត្រូវបង្កើនទំនាក់ទំនង និងសហការឱ្យ បានល្អហើយធ្វើការ ឆ្លើយ​តបវិញបានទាន់ពេលវេលា សម្រាប់អ្វីដែលបានកើត ឡើងនៅក្នុងអង្គភាព ឬស្ថាប័នរបស់ខ្លួន។ នេះ​បើយោង​តាម​ការចុះផ្សាយរបស់​គេហទំព័រ AKP នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៥។

នៅក្នុងកម្មវិធី បិទសន្និបាតបូកសរុបការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ ២០១៤ និងលើក​ទិសដៅ​​អនុវត្ដន៍ការងារ​បន្ដឆ្នាំ២០១៥ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ ម្សិលមិញនេះ លោក​រដ្ឋមន្ត្រីបាន ជំរុញឱ្យមន្រ្ដីព័ត៌មាន និងមន្រ្ដីក្រោមឱវាទខិតខំបំពេញការងារឱ្យបានសកម្ម និង កាន់តែលឿនថែមទៀត ពីព្រោះបច្ចុប្បន្ន នេះការ​ប្រើ​​ប្រាស់បច្ចេកវិទ្យាកំពុងតែ មានការវិវត្ដរីកចម្រើន ដូច្នេះមន្រ្ដីព័ត៌មានទាំងអស់ មិនត្រូវធ្វើការងារមានភាព យឺតយ៉ាវ និងត្រជាក់ល្ហឹមដូចពេលមុនបាននោះទេ ត្រូវមានភាពស្វាហាប់ និង ដើរឱ្យទាន់សភាពការណ៍ជាពិសេសគឺមិន​ត្រូវចាត់ទុកអ្នកកាសែតគឺជាសត្រូវនោះទេ៕

1456931-540849829339536-470525957-n-27-December-2013-08-00-29-57405

មតិយោបល់