ស្ទឹងត្រែង៖កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៥នៅត្រង់ចំនុចវាលប៉ារ៉ា ស្ថិតក្នុងភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោកអនុសេនីយ៍ឯកជុំ សុភាព អធិការងទទួលផែនសណ្តាប់ធ្នាប់និងអត្តសញ្ញាណកម្មស្រុកសៀម ប៉ាងបានអោយដឹងថា៖ជនរងគ្រោះដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ទាំងបួននាក់ខាងលើនេះ គឺទី១/មានឈ្មោះសៀ ជៀលាភ ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើកបរ) ទី២/ឈ្មោះគង់ ប៊ុនហេង ភេទប្រុស អា យុ២៦ឆ្នាំ ទី៣/ឈ្មោះឡេង ចាន់តារាណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៣ជាជនជាតិខ្មែរ មានទីលំនៅក្នុងរាជធានីភ្នំពេញ ។ ចំណែកអនិកជនខ្មែរអាមេរិកម្នាក់ដែលបានស្លាប់នៅក្នុងឧប្បទ្ទវហេតុនេះ មានឈ្មោះក្រូច ប៊ុនសុគន្ធ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ។ លោកអនុសេនីយ៍ឯកបានបន្តទៀតថា៖អ្នកទាំង៤ដែលបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានចេញពីរាធានីភ្នំពេញ ក្នុងដំណើរទេសចរណ៍មកកាន់ខេត្តស្ទឹងត្រែង ។បន្ទាប់ពីធ្វើដំណើរទេសចរណ៍ទៅកាន់រម្មណីយដ្ឋាននានាក្នុងខេត្ត បានបន្តដំណីរទៅកាន់ស្រុកសៀមប៉ាង។ ក្រោយពីចេញពីផ្លូវជាតិលេខ៧ចូលទៅតាមផ្លូវលំបានប្រមាណជា៥គីឡូម៉ែត្រ រថយន្តបានបែកកង់មុខផ្នែកខាងឆ្វេង បានរេចង្កូតហើយបានបួងចង្កូតមកវិញធ្វើឲ្យថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្តោយឲ្យបុរសម្នាក់ជាអនិកជនបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារផុងលលាដ៍ក្បាល និង៣នាក់ទៀតរងរបួសស្រាល ។ លោកបន្តថារថយន្តដែលក្រឡាប់ជាប្រភេទរថយន្តទេសចរណ៍ម៉ាកកាមរីបាឡែនពណិ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ។ ក្រោយកើតហេតុ គេបានឃើញមន្ត្រីនគរបាលអធិការស្រុកសៀមប៉ាងចុះមក ដល់កន្លែង និងបានធ្វើកំណត់ហេតុ ហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះដែលបានបាត់បង់ជីវិតទៅកាន់មន្ទីរពេទ្យបង្អែកខេត្តនិងបន្តយកទៅកាន់រាជាធានីភ្នំពេញ ដើម្បីយកទៅធ្វើបុណទៅតាមប្រពៃណី។ ចំណែករថយន្តសមត្ថកិច្ច បានប្រគល់ទៅឲ្យម្ចាស់វិញ ដោយសារករណីនេះមិនមានបង្ករគ្រោះថ្នាក់ដល់អ្នក ដទៃ ៕
ព័ត៌មានជាតិ
មតិយោបល់