ព័ត៌មានជាតិ

ពលរដ្ឋ​អ៊ីស្រាអែល​​ទាម​ទារ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង​

យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៥ ម្សិលមិញនេះថា ពលរដ្ឋអ៊ីស្រាអែល ៤ម៉ឺននាក់ បាន​នាំ​គ្នា​តវ៉ាទាមទារឲ្យមានការផ្លាស់ប្តូរមេដឹកនាំរបស់ខ្លួន​ បន្ទាប់ពីការកើតមានឡើងនូវរឿងវិវាទជាមួយ រដ្ឋាភិបាលក្នុង​ពេលថ្មីៗកន្លងទៅនេះ។

ចលនាបាតុកម្ម ដែលត្រូវធ្វើឡើងឲ្យមនុស្សជាង ៤ម៉ឺននាក់នេះ ត្រូវបានគេដាក់ឈ្មោះថា «អ៊ីស្រាអែលចង់បានការផ្លាស់ប្តូរ» ដែលជាចលនារបស់ប្រជាពលរដ្ឋ​ ​ផ្តោតទៅលើ​​បញ្ហាពីរសំខាន់ គឺទីមួយប្រជាពលរដ្ឋ​ចង់បានដំណោះស្រាយរវាងរដ្ឋទាំងពីរ (អ៊ីស្រាអែល និងប៉ាឡេស្ទីន) និងទី២ ចង់កាត់បន្ថយ​ថ្លៃចំណាយ​ក្នុងការរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា លទ្ធផលនៃការតវ៉ានេះ នៅមិនទាន់មានផ្លែផ្កានោះទេ ខណៈដែល​ក្រុម​អ្នកតវ៉ា ទាមទារ​ឲ្យ​នាយករដ្ឋត្រូវតែ​ចុះ​ចេញពីតំណែង៕

israel-rally-exlarge

មតិយោបល់