ព័ត៌មានជាតិ

ពលករ​កម្ពុជា​មាន​ច្រើនជាងគេ​ក្នុង​ប្រទេស​ថៃ​តែ​មាន​ច្បាប់​ត្រឹមត្រូវ​តិចតួច​

​ថៃ​៖​ពលករ​កម្ពុជា​ជាង​១៦​ម៉ឺន​នាក់​ស្រប​ច្បាប់​ប្រមាណ​៣​ម៉ឺន​នាក់​ក្នុងចំណោម​៧០​ម៉ឺន​នាក់​នៅ​ប្រទេស​ថៃ ទទួលបាន​ការងារ​ធ្វើ​ក្នុង​ខេត្ត​ឈុន​បូរី ភាគ​និរតី​ប្រទេស​ថៃ លំដាប់​ទី​២ បន្ទាប់​ពី​រាជធានី​បាងកក​។
លោក ស៊ី​ប​មឿន​ឆៃ ប៉ូ​ទី​ស៊ីន អ្នកគ្រប់គ្រង​បច្ចេកទេស បុគ្គលិក​ជាន់ខ្ពស់ នៃ​ក្រម​ហ៊ុន​ពលករ GFPT Nichirei របស់​ថៃ នៅ​ខេត្ត​ឈុន​បូរី ក្នុង​ដំណើ​រ​ទស្សនះកិច្ច​របស់​អ្នកសារព័ត៌មា​ន​កម្ពុជា ក្នុង​វេទិកា​ស្វែងយល់​ពី​ការរស់នៅ និង​លក្ខខ័ណ្ឌ​ពលកម្ម នៃ​កម្មវិធី​មិត្តភាព សម្ព័ន្ធ​មេត្រីភាព​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រទេស​ជិត​ខាង​ថៃ ប្រចាំឆ្នាំ​២០១៥ កាលពី​ចុង​សប្តាហ៍​មុន​ក្នុង​ខេត្ត​ឈុន​បូរី​បានអោយដឹងថា​: ចំនួន​ពលករ​ខ្មែរ ធ្វើ​ការងារ​នៅ​ខេត្ត​ឈុន​បូរី ស្ថិតនៅ​លំដាប់​ទី​២ បន្ទាប់​ពី​រាជធានី​បាងកក​។ ពោល​គឺ​មាន​ចំនួន ១៦៩.៥២១ នាក់ ក្នុងចំណោម​ពលករ​ខ្មែរ នៅ​ថៃ សរុប​ប្រមាណ ៧០ ម៉ឺន​នាក់​។ ពលករ​ខ្មែរ​នៅ​ទីនោះ មាន​ចំនួន​ច្រើនជាង ពលករ​ភូមា ដែល​មាន​ចំនួន​តែ​ជាង ៧ ម៉ឺន​នាក់​។ សំរាប់​ពលករ​ខ្មែរ​ក្នុង​ខេត្ត​ឈុន​បូរី​ជិត​១៧​ម៉ឹន​នាក់​គឺ​មាន​ប្រមាណ ៣០.០០០ នាក់ តែប៉ុណ្ណោះ ដែល​ស្រប​ច្បាប់ មាន​លិខិតឆ្លងដែន ឬ​ប៉ាស្ព័រ និង​ទិដ្ឋាការ ការងារ​ក្រោម​អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​ភាគី​ថៃ​-​កម្ពុជា​។ ក្រៅពីនោះ ពួកគេ​មាន​តែ​ប័ណ្ណ​អនុញ្ញាត បណ្តោះអាសន្ន​របស់​ក្រសួង​ការងារ​ថៃ ប៉ុណ្ណោះ​។
ជាមួយគ្នា​នោះ​ដែល​លោក ស៊ី​ប​មឿន​ឆៃ ប៉ូ​ទី​ស៊ីន សូម​អំពាវនាវ​ដល់ ពលរដ្ឋ​ខ្មែរ​ដើម្បី​កុំអោយ​មាន​ការបោកប្រាស់ ឬ​រង​គ្រោះ​ដោយ​ការជួញដូរ កម្លាំង​ពលកម្ម​, ជួញដូរ​មនុស្ស​, ជួញដូរ​ផ្លូវភេទ ឬ​គ្រោះថ្នាក់​ជា​យថាហេតុ ត្រូវ​ស្វែងយល់​អោយ​ច្បាស់​បី​ច្បាប់ និង​ការយោគយល់​គ្នា​នៃ​ប្រទេស​ទាំង​ពីរ និង​ត្រូវ​ស្គាល់​ពី​ទីកន្លែង​, ពី​ឈ្មោះ​ម្ចាស់ ឬ​ថៅកែ និង​ឈ្មោះ​កន្លែង ឬ​រោងចក្រ​ធ្វើ​ការងារ​, ជ្រាប​មុន​ពី​ប្រាក់​ឈ្នួល​, ស្វែង យល់​ពី​សិទ្ធិ​ពលកម្ម​។​ល​។ ពោល​គឺ​រដ្ឋាភិបាល​ថៃ​តាមរយះ​អាជ្ញាធរ មាន​សមត្ថកិច្ច​ថៃ ធានា​ការពារ​សិទ្ធិ សន្តិសុខ សុវត្ថិភាព និង​លក្ខ័ខ័ណ្ឌ​ការងារ ព្រមទាំង​សុខភាព ដល់​ពលករ​បរទេស ទន្ទឹម​និង​នេះ​ពលករ​បរទេស ក៏​ត្រូវ​ស្វែងយល់ និង​គោរព​ច្បាប់ បទដ្ឋាន​ផ្សេងៗ របស់​ប្រទេស​ថៃ ក៏​ត្រូវ​ចេះ​ភាសា វប្បធម៌ ជីវភាព​រស់នៅ និង​បង្កើន​ជំនាញ​បច្ចេកទេស​៕
2015-03-11_110422

មតិយោបល់