សៀមរាប៖បើយោងតាមរបាយការឲ្យដឹងថា កន្ទុយបារីចំនួន៨០តោនរបស់ក្រុមហ៊ុន ប៉ែនលឹម ត្រេឌីងគ្រុប ត្រូវបានគេ យកមកបែងចែកនៅតាមបណ្តាខេត្តនានា ក្នុងនោះខេត្តសៀមរាបស្តុបទុកចំនួន១០តោនដោយក្រុមហ៊ុននេះអះអាងថា មានច្បាប់ទម្លាប់ចេញពីក្រសួងកសិកម្មត្រឹមត្រូវដែលដឹកចេញពីប្រទេសវៀតណាម រីឯអាជ្ញាធរជុំវិញខេត្ត ទើបតែធុំក្លិនហើយចុះមកត្រួតពិនិត្យ នៅរសៀលថ្ងៃទី១០ខែមិនាស្ថិតនៅក្នុង ដីឡូតិ៍មួយកន្លែង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងនោះដឹកនាំដោយអភិបាលរងខេត្ត និងស្ថាបន័តុលាការ ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។ ខណៈពេលដែលអាជ្ញាធរខេត្តចុះត្រួតពិនិត្យរួចរាល់សមត្ថកិច្ចចំរុះមួយនេះក៏នាំគ្នាចាកចេញទៅវិញអស់ ដោយចាត់ឲ្យមន្ទីរបរិស្ថាននិងអាជ្ញាធរក្រុងចាត់ការបន្តដើម្បីស្រាវជ្រាវរកផលប៉ះពាល់របស់កន្ទុយបារីនោះ និងដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់ពលរដ្ឋ និងបណ្តាញទំនាក់ទំនងសង្គម៕
ព័ត៌មានជាតិ
មតិយោបល់