ព័ត៌មានជាតិ

ឥណ្ឌា​ធ្លាក់​លំដាប់​ទី​២, អារ៉ាប៊ីសាអ៊ូឌីត​ក្លាយជា​ប្រទេស​ទី​១​ទិញ អាវុធ​ច្រើនជាងគេ​បំផុត​

​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រែក្លាយ​ទៅ​ជា ប្រទេស​ទិញ​សព្វាវុធ​ច្រើន​ជាង​គេ​បំផុត នៅលើ​ពិភពលោក ដោយសារ​តែ​ស្ថាន ភាព​នៅ​តំបន់​នោះ​កំពុងតែ​តានតឹង តម្រូវការ​ឱ្យមាន​សព្វាវុធ​ច្រើន​សម្រាប់ ទប់ទល់​ហេតុការណ៍​អាក្រក់ ។ ចំណែក ឥណ្ឌា​ដែល​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់ ទី​១​កន្លង​មក​ពី​ការទិញ​សព្វាវុធ​បរទេស ពេល​នេះ​ធ្លាក់​មក​លំដាប់​ទី​២​វិញ ។ សារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា​ថា ដោយសារតែ ការព្រួយបារម្ភ និង​មហិច្ឆតា​របស់​អ៊ីរ៉ង់ ពី​កម្មវិធី​សព្វាវុធ​បានធ្វើឱ្យ​ស្ថានភាព ក្នុង​តំបន់​មជ្ឈិមបូព៌ា​កាន់តែ​តានតឹង កើតឡើង ។ ទាំងនោះ​ហើយ​ជា​ចំណុច ជំរុញ​ឱ្យ​អារ៉ាប៊ីសាអ៊ូឌីត​ឈានមុខ​ឥណ្ឌា ក្លាយជា​ប្រទេស​ទិញ​សព្វាវុធ​ច្រើនជាង គេ​បំផុត​នៅលើ​ពិភពលោក ។ ក្រុមហ៊ុន​ប្រឹក្សា IHS Jane´s ជា ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ពាណិជ្ជកម្ម​សព្វាវុធ នៅលើ​ពិភពលោក​បាន​បញ្ជាក់ថា ឆ្នាំ ២០១៤ ប្រាក់​ចំណាយ​ប្រទេស​អា​រ៉ា​ប៊ីសា អ៊ូ​ឌី​ត​ទៅ​លើ​ការទិញ​សព្វាវុធ​កើនឡើង រហូតដល់​៥៤​ភាគរយ ស្មើ​៦,៥​ពាន់​លាន ដុល្លារ​អាមេរិក ចំណែក​ឥណ្ឌា​ប្រាក់ ចំណាយ​សម្រាប់​ទិញ​សព្វាវុធ​មានតម្លៃ តែ​៥,៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ក្រុម ហ៊ុន​ប្រឹក្សា​នេះ​ព្យាក​រថា ពឹងផ្អែក​ទៅលើ សព្វាវុធ​ប្រគល់​ជូន​តាម​គម្រោង ការ ទិញ​សព្វាវុធ​របស់​អារ៉ាប៊ីសាអ៊ូឌីត​នៅ ឆ្នាំ​២០១៥ នឹង​កើន​៥២​ភាគរយ ស្មើ​៩,៨ ពាន់​លាន​ដុល្លារ ។​សកម្មភាព​ខាងលើ​មិន​ធ្លាប់​កើត មាន​ឡើយ​សម្រាប់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ។ សកម្មភាព​ខាងលើ​បានបង្ហាញ យ៉ាង​ច្បាស់​ពី​វិវាទ​កើតឡើង​នៅ​តំបន់ មជ្ឈិម​បូព៌ា​។ អារ៉ាប៊ីសាអ៊ូឌីត​ជា​ប្រទេស សម្បូរ​ប្រេងកាត​បំផុត មានលទ្ធភាព គ្រប់គ្រាន់​សម្រាប់​បំពាក់​សព្វាវុធ ទំនើបៗ​ការពារ​ដែន​អធិបតេយ្យ​របស់ ខ្លួន​គេចផុត​រាល់​ការគំរាមកំហែង​។ លោក​ដា​វីដ ខត្រី​ដ មក​ពី​មជ្ឈមណ្ឌល ស្រាវជ្រាវ​នយោបាយ​សន្ដិ​ភាព​ពិភព លោក​បាន​បញ្ជាក់ថា ដោយ​ព្រួយបារម្ភ ពី​ការផ្លាស់ប្ដូរ​ទម្រង់​នយោបាយ ភូមិ សាស្ដ្រ​នៅ​តំបន់​មជ្ឈិមបូព៌ា អា​រ៉ា​ប៊ីសា អ៊ូ​ឌី​ត​បាន​សម្រេច​ពង្រីក​ឃ្លាំង​អាវុធ របស់ខ្លួន ។ ក្នុងពេល​ជាមួយគ្នា​នេះ អាមេរិក​ក៏​បាន​ស្នើ​ដល់​អារ៉ាប៊ីសាអ៊ូឌីត ចូលរួម​ក្នុង​ការវាយប្រហារ​ទៅលើ​ក្រុម អ៊‌ិស្លាម​បង្កើតរ​ដ្ឋ​ផងដែរ ។ កន្លងមក ប្រទេស​នេះ​ក៏​បាន​បញ្ជូន​យន្ដហោះ ចម្បាំង F-16 ទៅ​វាយប្រហារ​លើ​គោល ដៅ​សំខាន់ៗ​របស់​ក្រុម​IS នៅក្នុង​ប្រទេស អ៊ីរ៉ាក់ ជាការ​បើកផ្លូវ​ឱ្យ​កម្លាំង​ទាហាន អ៊ីរ៉ាក់​វាយលុក​ដំណើ​ម​ទីតាំង​ទាំងឡាយ មក​គ្រប់គ្រង​វិញ ។​តាម​ការប្រកាស​របស់​លោក ខត្រី​ដ បញ្ជាក់ថា អាមេរិក​ជា​អ្នកទទួលផល ប្រយោជន៍​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ទី ផ្សារ​សព្វាវុធ​តំបន់​មជ្ឈិមបូព៌ា​ដោយ សារ​តំបន់​មាន​វិវាទ ។ អាមេរិក​បាន លក់​សព្វាវុធ​ដែល​មាន​តម្លៃ​រហូត​ដល់ ៨,៤​ពាន់​លាន​ដុល្លារ​ដល់​តំបន់​ជ​ម្ឈិម បូព៌ា​ក្នុង​ឆ្នាំ​២០១៤ ខ្ពស់​ជាង​កាល​ពី​ឆ្នាំ ២០១៣ ដែល​មាន​តែ​៦​ពាន់​លាន​ដុល្លារ ប៉ុណ្ណោះ ។ អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស អារ៉ាប់​រួម កាលពី​ឆ្នាំ​២០១៤​បាន​ទិញ សព្វាវុធ​សរុប​៨,៧​ពាន់​លាន​ដុល្លារ លើស​ការលក់​ទៅឱ្យ​ប្រទេស​នៅ​អឺរ៉ុប ខាងលិច​ទៅ​ទៀត ។ លោក​ខត្រី​ដ បញ្ជាក់ទៀតថា ការទិញ សព្វាវុធ​ជា​យុទ្ធសាស្ដ្រ​មួយ​ដើម្បីឱ្យ បុគ្គល​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​របស់ អារ៉ាប៊ីសាអ៊ូឌីត​រំលឹក​អាមេរិក​ថា ប្រទេស នេះ​ជា​សម្ពន្ធមិត្ដដ៏​សំខាន់​របស់​អាមេរិក និង​ជា​ប្រទេស​ដែល​មាន​សារប្រយោជន៍ បំផុត​ក្នុង​តំបន់​ជម្លោះ ។ តាម​របាយ ការណ៍​របស់​ក្រុមប្រឹក្សា​ដដែល ក្រុម ហ៊ុន​បូ​អ៊ីង ក្រុមហ៊ុន​ឡុក​ខេ​តម៉ា​ទីន ក្រុមហ៊ុន Raytheon ជា​ក្រុមហ៊ុន​នាំ ចេញ​សព្វាវុធ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ ២០១៤ ។​អារ៉ាប៊ីសាអ៊ូឌីត​ក៏​បាន​បង្ហាញ​ការ ព្រួយបារម្ភ​នៃ​ការ​ក្រោកឈរឡើង​ពង្រីក ទឹកដី​របស់​ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋ ទាំង នោះ​ហើយ​បាន​ជំរុញ​ឱ្យ​ប្រទេស​នេះ​បង្កើន កិច្ចសហប្រតិបត្ដិការ​ជាមួយ​អាមេរិក​។ កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ក៏​ជា​មូល ហេតុ​ដែល​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវតែ​ពង្រឹង ការការពារ​ខ្លួន​ឱ្យបាន​ខ្លាំងក្លា​បំផុត ។​សម្រាប់​ទីផ្សារ​សព្វាវុធ​នៅលើ​ពិភព លោក​ទាំងមូល​ក្នុង​ឆ្នាំ​២០១៤ កើនឡើង ឆ្នាំ​ទី​៦​បន្ដបន្ទាប់ ។ ការនាំ​ចេញ​សព្វា វុ​ធ​លើ​ពិភពលោក​កើនឡើង​ពី​៥៦​ពាន់ លាន​ដុល្លារ​ដល់​៦៤,៤​ពាន់​លាន​ដុល្លារ​។ ក្នុង​ពេល​នេះ​អាមេរិក​នៅ​តែ​ជា​ប្រទេស លក់​សព្វាវុធ​ច្រើនជាងគេ​បំផុត​ដោយ ការលក់​ចេញ​កើនឡើង​ដល់​ទៅ​១៩​ភាគ រយ ចំណែក​រុស្ស៊ី​ឈរ​លំដាប់​ទី​២ មាន​៩ ភាគរយ ។ ក្រៅពីនេះ ប្រទេស​បារាំង អង់គ្លេស​* អ៊ីតាលី អ៊ីស្រាអែល អេ​ស្ប៉ាញ ចិន កាណាដា ក៏​ជា​ប្រទេស​ទទួលបាន ផល​ចំណេញ​យ៉ាង​ច្រើន​ក្នុងការ​លក់​សព្វា វុ​ធរ​បស់ខ្លួន ។ ក្រុមហ៊ុន​ផលិត​សព្វាវុធ​នៅលើ ពិភពលោក​កំពុង​ត្រូវប៉ាន់​យ៉ាងខ្លាំង ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ លើ​ពិភពលោក​ជួប​នូវ​បញ្ហា​ស្មុគ្រស្មាញ និង​អំពើ​ហិង្សា វិវាទ​ដែន​អធិបតេយ្យ កាន់តែ​កើនឡើង​ខ្ពស់​ពី​មួយថ្ងៃ​ទៅ មួយថ្ងៃ ។ វិវាទ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក៏​ជា កត្ដា​ជំរុញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ត្រូវ ចំណាយ​ប្រាក់​យ៉ាងច្រើន​ទិញ​សព្វាវុធ សម្រាប់​ការពារ​ដែន​អធិបតេយ្យ​របស់ ខ្លួន ក្នុងនោះ​មាន​ប្រទេស​វៀតណាម​ជា ដើម ។ ចំណែក​ប្រទេស​ឥណ្ឌា​ដែល​ជាប់ ចំណាត់​ថ្នាក់​ប្រទេស​ទិញ​សព្វាវុធ​ច្រើន ជាងគេ​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ដោយសារតែ​ប្រទេស​សត្រូវ​ឥណ្ឌា​ដូច ជា​ប៉ា​គី​ស្ថាន និង​ចិន​បាន​បង្កើន​សកម្ម ភាព​ទិញ​អាវុធ​ទំនើបៗ​ដែល​អាច​បំពាក់ ក្បាល​គ្រាប់​បរមាណូ ។ មួយវិញទៀត ឥណ្ឌា និង​ប៉ា​គី​ស្ថាន ចិន សុទ្ធសឹងតែ មាន​ជម្លោះ​តាម​បណ្ដោយ​ព្រំដែន​មិន ទាន់​ដោះស្រាយ​កំណត់​ព្រំដែន​ជាក់លាក់ នៅឡើយ ។ វិវាទ​ទាំងនោះ​បាន​បង្ក​ឱ្យ ទាហាន​ព្រំដែន​ប្រទេស​ទាំង​ពីរ​ប៉ះទង្គិច គ្នា​ជា​ច្រើនលើក​ក្នុង​មួយ​ឆ្នាំ ។​អ្នកវិភាគ​មួយ​ចំនួន​ក៏បាន​លើកឡើង ដោយ​ថ្កោលទោស​ទៅលើ​អាមេរិក ប្រទេស​មហាអំណាច​មួយ​ចំនួន​ទៀត​ជា អ្នក​បង្កឱ្យមាន​អសន្ដិសុខ​នៅ​តំបន់​មួយ ចំនួន​ដើម្បី​សម្រេច​គោលដៅ​ក្នុងការ លក់​សព្វាវុធ​របស់ខ្លួន ។ នៅពេលនេះ គោលនយោបាយ​លក់​សព្វាវុធ​របស់ អាមេរិក​ទទួលបាន​ជោគជ័យ ពេលដែល ប្រទេស​តំបន់​មជ្ឈិមបូព៌ា​ទិញ​សព្វាវុធ ច្រើន​ជាង​គេ​បំផុត ។ ទាំងនោះ ដោយ សារ​តែមាន​ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋអុក ឡុក គំរាមកំហែង​ប្រទេស​ជាច្រើន ។ ចំណុច​ទាំង​នោះ​ទើប​ក្រុម​ប្រទេស​អា​មេ រិក​ចាត់ទុកថា ក្រុម​អ៊‌ិស្លាម​បង្កើតជា កម្លាំង​សម្ងាត់​អាមេរិក​សម្រាប់​អុកឡុក ធ្វើ​ឱ្យ​ទីផ្សារ​សព្វាវុធ​អាមេរិក​ដែល​ជា ប្រភព​ចំណូល​សំខាន់​កាន់តែ​មាន​រីក ចម្រើន​៕​
weapons_of_mw2_primary_rpd_and_fal

មតិយោបល់