តុលាការអាមេរិក បានប្រកាសកាលពីថ្មីៗនេះថា បណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងតែប្រឈមមុខ នឹងពាក្យបណ្ដឹងថ្មី ពីអាណាព្យាបាលក្មេងមួយចំនួន ដោយសារតែ Facebook ពុំមានរឹងបន្ដឹងទៅលើការទិញទំនិញនៅលើ Facebook។
ដើមបណ្ដឹងបានចោទប្ដឹងថា កូនៗរបស់គាត់បានចំណាយលុយនៅក្នុងក្រេឌិតកាតរបស់គាត់ទិញហ្គេម និងកម្មវិធីនៅលើ Facebook ដោយគ្មានលក្ខខណ្ឌផ្សេងៗ ពោលគឺ Facebook បានបើកដៃឲ្យពួកគេទិញដោយមិនបានរឹងបន្ដឹងទៅលើការទិញអ្វីផ្សេងៗ។
ស្រ្តីដើមបណ្ដឹងម្នាក់ បានឲ្យដឹងថា កូនស្រីគាត់បានចាយលុយនៅក្នុងក្រេឌិតគាត់អស់ជាង ១ពាន់ដុល្លារ ដើម្បីលេងហ្គេម Ninja Saga ហើយគាត់មិនចង់ឲ្យ Facebook សងលុយវិញទេ ប៉ុន្តែសូមឲ្យ Facebook មានវិធានការរឹងបន្ដឹងចំពោះករណីដូចគាត់បានជួប៕
មតិយោបល់