សៀមរាប៖ បទល្មើសព្រៃឈើ នៅក្នុងឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្តមាន ឥតឈប់ឈរ។ សព្វថ្ងៃនេះ គេសង្គេតឃើញពួក ឈ្មួញដឹកឈើ ខុសច្បាប់ បានដឹកចេញពីរចំណុច ឆ្នុកទ្រូយកទៅ ភូមិ រវាងនឹងបន្តដឹកចេញ់ទៅលក់នៅសៀមរាប យ៉ាងគគ្រីកគគ្រេងដោយ ពុំខ្លាចញញើតសមត្ថកិច្ចជំនាញឡើយ។ ប្រភពបានបន្តទៀតថា ហឹម ឡុង ជាមេឈ្មួញដើរអាឈើតាមព្រៃ នឹងឈ្មោះ ថន ភេទ ប្រុស ត្រូវជាកូនប្រសារ របស់ ហឹម ឡុង កុំពុងកាងបទល្មើស យ៉ាងត្រជាក់ថ្លើម។ នៅថ្ងៃទី 11 ខែ មិនា ឆ្នាំ 2015 នៅវេលាម៉ោង 12.15 នាទី ថ្ងៃត្រង់ ឈ្មោះ ថន ដែលជាឈ្មួញរកស៊ីដឹកឈើខុសច្បាប់ បាន និយាយពាក្យគំរុះគំរើលប្រាប់ ដាក់អ្នកសារពត៍មានយើងថា សព្វថ្ងៃ កាដឹកឈើខុសច្បាប់ ឈ្មោះ ហឹម ឡុង នឹងឈ្មោះថនគេមិនខ្លាច ញញើតអ្នកណាទាំងអស់ លើលែងតែជំនាញប៉ុណ្ណុះ។ពីព្រោះរាល់ការដឹកឈើចេញ គេតែងតែ បងលុយឲ្យទៅមេព្រៃឃុំខ្វាវ នឹងសមត្ថកិច្ចមួយចំនួនរួចទៅហើយ ទើបឈ្មោះ ហឹមឡុង នឹងឈ្មោះ ថន ហ៊ានដឹកឈើចេញតាមដងផ្លូវមិនខ្លាចក្រែង នឹងញញើតច្បាប់បន្តិចសោះ។ប្រភពបានបន្តឲ្យដឹងទៀតថា សម្មភាពអនាធិតេយ្យនេះកើតមានឡើងជាហូហែ ដោយសារ កាឃុបឃិតបើកភ្លើងខៀវ ពីសំណាក់ មន្ត្រីខណ្ឌ័រដ្ឋបាលព្រៃឈើស្រុកជីក្រែងដែលមានលោក ភព វិរះជាប្រធាន បើមិនដូឆ្នោះទេ កុំសង្ឃឹមថាដំណើការរលូន ទៅបានឲ្យសោះ។ដោយសារភាពធូរលុង របស់លោក ភព វិរះ គេសង្គេតឃើញ ឈើប្រណិតជាច្រើនត្រូវបាន ឈ្មោះ ហឹម ឡុង នឹងឈ្មោះថន ជាមេឈ្មួញ សកម្មដឹកឈើខុសច្បាប់ នៅ ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប យ៉ាងអាធិតេយ្យ តាមដងផ្លូវដោយគ្មានខ្លាច ញញើតច្បាប់នោះទេ។ មានពេលខ្លះ សកម្មភាពដឹកឈើប្រណិត ប៉េ អឹម ទាហាន នឹង អ្នកសារពត៍មាន ដែលមិនមែនជំនាញបានឃើញសកម្មភាពនេះរាយការជូនជំនាញប៉ុន្តែគ្មានលទ្ធផល គ្មានការបង្ក្រាបឬក៏ទប់ស្កាត់ពីសំណាក់រដ្ឋបាលព្រៃឈើ នៅឃុំខ្វាវ ចំណែកលោក ភព វិរះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវអង្គុយ ធ្វើតោចាំប្រមូលលាភសក្ករះទៅវិញ។ដោយមើលឃើញ ពីភាពអសកម្ម នឹងអំពើពុករលួយរបស់ មន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាបដែលមានលោកភព វិរះ ជាមេកន្ទ្រាញបែបនេះទៅហើយ ប្រជាពលរដ្ឋ មន្ត្រីរាជការមួយចំនួនបានស្នើសុំឲ្យថ្នាក់លើ ក្រសួងពាក់ព័ន្ធចុះ ត្រួតពិនិត្យចាត់វិធានការដោយរួសរាន់ផង៕
មតិយោបល់