ព័ត៌មានជាតិ

Update:សមត្ថកិច្ច បង្ក្រាបទីតាំងផលិតគ្រឿងញៀន១កន្លែង ឃាត់ខ្លួនជនសង្ស័យ៥នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ និងមានការសម្របសម្រួលពីលោក ស៊ីន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ ៥នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះលេខ៩ ផ្លូវលេខ៣BC ក្រុម១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី១-ឈ្មោះ យ៉ុង ចាន់ហ៊ូយ៉ុង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម ទី២-ឈ្មោះ នួន ស្រីល័ក្ខ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ ទី៣-ឈ្មោះ ដួង លីលី ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី៤-ឈ្មោះ ម៉ាក់ ស្រីពៅ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៥-ឈ្មោះ ចាន់ ឆវី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ បច្ចុប្បន្នអ្នកទាំង៥នាក់ស្នាក់នៅទីតាំងកើតហេតុខាងលើ។ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន មេតាណុលចំនួន១៤ដប សារធាតុផ្សំ និងកែច្នៃសាធារតុញៀនមួយចំនួន ម្សៅក្រាមពណ៌(ស)ថ្លាចំនួន ២កញ្ចប់ធំ ថ្នាំពេទ្យកែច្នៃសារធាតុញៀនមួយចំនួន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង សារធាតុញៀនជាគ្រាប់ចំនួន ៣កញ្ចប់ ឧបករណ៍សម្រាប់កែច្នៃសារធាតុញៀនមួយចំនួន ម្សៅកែច្នៃសារធាតុញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តថា នៅយប់ថ្ងៃទី៤ ខែធ្នូ កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ខណៈពេលកំពុងជិះល្បាត ស្រាប់តែបានឃើញជនសង្ស័យម្នាក់ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយបាននាំជនសង្ស័យទៅសួរនាំ។ ក្រោយពីធ្វើការសាកសួរនាំរួចមក សមត្ថកិច្ចបានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផលិតសារធាតុញៀនខាងលើ និងឃាត់ខ្លួនជនសង្ស័យ ៥នាក់ ព្រមទាំងបានដកហូតឧបករណ៍មួយចំនួនសម្រាប់ផលិតសារធាតុផ្សំគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនphoto_2016-12-05_10-12-13

មតិយោបល់