វ៉ាស៊ីនតោន ៖ សហរដអាមេរិក នឹងដាក់ពង្រាយ ទ័ពប្រមាណ ៣.០០០នាក់ ទៅកាន់តំបន់ អឺរ៉ុបខាងកើត ដែលនឹងចាប់ ផ្តើមធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ដើម្បីទៅធ្វើការហ្វឹកហ្វឺន ដល់កងទ័ពនៅប្រទេស អេស្តូនី, ឡាតវា, និង លីទុយអានី។ ចំណាត់ការថ្មីរបស់អាមេរិកនេះ ស្ថិតក្នុងគោលដៅការពារសុវត្ថិភាពដល់ សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបខាងកើត ទប់ទល់នឹង ភាពគឃ្លើនរបស់រុស្ស៊ីដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ នេះ ដោយ លើកឡើងពីសេចក្តីថ្លែងការណ៍ របស់មន្ទីរបញ្ចកោណ អាមេរិកបន្ថែមទៀតថា កងរថក្រោះ, ឧទ្ធម្ភាគចក្រ, និង រថពាសដែកយោធាជាច្រើនគ្រឿង ដែលមាន តម្លៃជាទឹកប្រាក់ ៧៥០ លានដុល្លារសហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសឡាតវា នៅថ្ងៃចន្ទ ហើយទាំងនេះជារឿង ធម្មតាទៅហើយសម្រាប់ កងកម្លាំង អាមេរិកដែលត្រូវបញ្ជូនទៅកាន់សម្ព័ន្ធមិត្តខ្លួននោះ ។លោក ស្ទេវ វ៉ារែន មេបញ្ជាការយោធា នៃប៉ង់តាហ្គោន បាននិយាយថា ការដាក់ពង្រាយទ័ព ខាងលើនេះ គឺយកចេញពី មូលដ្ឋានទ័ពរបស់ខ្លួននៅប្រទេសហ្សកស៊ី ដើម្បីទៅធ្វើការបង្វឹក ដល់កងទ័ពនៃប្រទេស សម្ព័ន្ធមិត្តអង្គការ ណាតូនៅ អឺរ៉ុបខាងកើត ៕
ព័ត៌មានជាតិ
មតិយោបល់