ព័ត៌មានជាតិ

ទុរគតជន​ចាស់ជរា​២​នាក់​កំពុង​តែ​ដង្ហោយ​រក​ជុំនួយ​ពី​មនុស្ស​ធ​ម៍​ដើម្បី​ជួយ​ចិញ្ចឹម​ចៅ​កំព្រា​៣​នាក់​

កំពង់ធំ៖ ដូន​ចាស់ជរា​២​នាក់​មាន​ជំងឺ​ប្រចាំកាយ​ទទួលបន្ទុក​ចិញ្ចឹម​ចៅ​៣​នាក់​ក្រោយពី​ម្ដាយ​ពួកគេ​បាន​ស្លាប់ បាត់បង់​ជីវិត​ដោយសារ​ជំងឺ​និង​ឪពុក​កំពុងតែ​ដេក​ឈឺ​នៅ​និង​កន្ទេល ងើប​មិន​រួច រហូតមកដល់​ពេលនេះ​លោកយាយ​ទទួល​ល​បន្ទុក​ចិញ្ចឹម​ចៅ​ទាំង​៣​នាក់​ទាំង​ខ្លួន​ឈឺ​ហើយ​គ្មាន​មុខរបរ​អ្វី​ជា​ទីពឹង​ត​ទៅ​មុខ​បាន​ទេ​ទើប​ដង្ហោយ​ហៅរក​មនុស្ស​ធ​ម៍ អង្ក​ការ​ដើម្បី​បាន​ជួយ​ដល់​ចៅ​ទាំង​៣​នាក់​អោយ​បាន​រៀនសូត្រ​និង​ត​ទៅ​អនាគត​ន៍​។ តាម​ប្រភព​ព័ត័មាន​ពី​ប្រជាពលរដ្ន​បាន​ប្រាប់​អោយដឹងថា ជីដូន​ចាស់​មាន​ឈ្មោះ​សោម ទួន អាយុ ៦៨​ឆ្នាំ និង​ដូនចាស់​ម្នា់ក់ទៀត ឈ្មោះ គៀន តុ​ក អាយុ​៧៤​ឆ្នាំ មានផ្ទះ​នៅ​ក្បែរ​គ្នា រស់នៅ​ភូមិ​គំរោង ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្ត​កំពង់ធំ តែ​ដោយឡែក​លោកយាយ​ឈ្មោះ គៀន តុ​ក រស់នៅ​ម្នាក់​ឯកា​ក្នុង​ខ្ទម​កំសត់ ថែម​មាន​ជំងឺ​ប្រចាំកាយ គាត់​មានកូន​៦​នាក់ តែ​កូន​របស់​គាត់​សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច ពុំ​សូវ​បាន ផ្គត់ផ្គង់​ដល់​គាត់​ប៉ុន្មាន​ទេ ជួន​ថ្ងៃ​ណា​ដេក​អត់បាយ តែ​បើ​បងប្អូន​ក្នុងភូមិ​អាណិត ហ៊ុច​បាយទឹក ខ្លះ​ក៏​បាន​ពិសារ​ទៅ តែ​ពេល​ខ្លះ​លោកយាយ​ដេក​បង្ហូរ​ទឹកភ្នែក​ជា​ញឹក​យ៉ោយ ដោយ​រងចាំ​តែ​ថ្ងៃ​ស្លាប់​តែ​ប៉ុណ្ណោះ នេះ​ជា​ជីវិត ប្រជា​ពល​រដ្ន​ក្រីក្រ រស់នៅ​តាម​ស្រុក​ស្រែចំការ ដូច្នេះ​ហើយ​លោកយាយ​សុំ​អំពាវ​នា​ដល់​សប្បុរសជន ព្រមទាំង មនុស្សធម៌​នានា​ជួយ​ដល់​គាត់​ផង​។ ទន្ទឹម​និង​នោះ​ប្រជា​ពល​រដ្ន​ក៏​បាន​រៀបរាប​ថា លោកយាយ ឈ្មោះ សោម ទួន ជា​ជីដូន​ចាស់ ជរា ចិញ្ចឹម​ចៅ​៣​នាក់​ក្នុង​បន្ទុក ក្រោយ​ពី​ម្ដាយ​ពួកគេ​បាន​ស្លាប់ចោល​៨​ឆ្នាំ​មកហើយ ដោយ​ខ្លួន​គាត់​កាន់តែ​ចាស់ កំលាំង​ចេះតែ​ខ្សោយ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ចៅៗ​របស់គាត់ ម្យ៉ាង ដី​របស់​គាត់​ដែល​ធ្លាប់​អាស្រ័យ​ផល​រាប់សិប​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​គេ​គំរាម​យក ដោយ​កាល​ពី​រដូវ​ធ្វើស្រែ​មុននេះ​ពេល​ដែល​ស្រូវ​របស់​គាត់​ធំ​វែង​លូតលាស​ល្អ​ហើយ​នោះ ត្រូវបាន​ឈ្មួញ​បាញថ្នាំ​ហើយ​យក​ត្រាក់ទ័រ មក​ភ្ជួរ​លុប​ស្រូវ​របស់​គាត់​ខូច​ខ្ទេចខ្ទី​អស់ រួច​ហើយ​សា​បប្រោះ​ស្រូវ​ពី​លើ លុះ​ស្រូវ​ទុំ លោកយាយ ទៅ​ច្រូត ពេល​ដែល​ច្រូត​នោះ ត្រូវបាន ជនល្មើស​ស្ពាយ​កាំភ្លើង​មក​គំរាម ដោយ​ប្រើ​ពាក្យសំដី​ថា កុំ​មក​ជាន់​លើ​ដី​នេះ ព្រោះ​ដី​នេះ​ជា​ដី​ក្ដៅក្រហាយ អ្នក​ដែល​គំរាម​នោះ​មានឈ្មោះ គេ​ហៅ អា​ប៊ួត និង​អាចឿស ទាំង​២​នាក់ រស់នៅ​ក្នុង​ភូមិ​ដំរី​ស្លាប់ និង​ភូមិ ល្អក់ ក្នុង​ឃុំ ដំរី​ស្លាប់​នេះ​តែម្ដង​។ ប្រជា​ពល​រដ្ន​សំណូមពរ​សុំ​អោយ​អភិបាលខេត្ត លោក​អ៊ុត​សំអន​ជួយ​អន្ដរាគមន៍​ដោះស្រាយ​រឿង​ដីធ្លី​និង​ធ្វើ​លិខិត​កាន់កាប់​ដី​ដោយ​ស្របច្បាប់ ជូន​ពួកគាត់​ផង​ដើម្បី​កុំអោយ​មាន​រឿង​ទំនាស់​ដី​នេះ​ទៀត ព្រោះ​ម្នាក់ៗ​ពឹង​លើ​ដី​អាស្រ័យ​ផល​នេះហើយ ដែល​ជា​ឆ្នាំ​បាយ​សំរាប់​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃក្រោយ​៕​
Image44

Image45

មតិយោបល់