កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ក្នុងរបៀបអង្គុយក្រាបនៅលើតុ បណ្តាលអោយមានការភ្ញាក់ផ្អើលអ្នកស្រុកពេញរោងមង្គលការ នៅពេលដែលបុរសរងគ្រោះទៅចូលរួមស៊ីការបងប្អូន ក្នុងភូមិជាមួយគ្នា។ ហេតុការណ៏ស្លាប់ធ្វើអោយភ្ញាក់ផ្អើកនេះ បានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។បុរសឈ្មោះ តាំ អឿន អាយុ៣៤ ឆ្នាំជាប្អូនជីដូនមួយជនរងគ្រោះ បាននិយាយអោយដឹងថា៖បុរសរងគ្រោះ អង្គុយស្លាប់នៅលើតុស៊ីការ រូបនោះមានឈ្មោះ ជួប សិរី ហៅកុង អាយុ៣៥ឆ្នាំ គេមានប្រពន្ឋ ឈ្មោះ ស៊ិន យឺន អាយុ៣២ ឆ្នាំ គ្រួសារនេះមានកូន៥នាក់ (ប្រុស៣ ស្រី២) កូនស្រីបងអាយុ១៤ឆ្នាំជាមនុស្ស គរ ចំណែកកូនប្រុសប្អូនអាយុ៣ឆ្នាំ ។ នៅថ្ងៃកើតហេតុ បុរសរងគ្រោះបានទៅស៊ីការបងប្អូនក្នុងនៅចុងភូមិ តាំងពីម៉ោង ១១ព្រឹក ហើយបាននៅរាំលេងរហូតល្ងាច ដោយរាំបណ្តើរ មកអង្គុយផឹកស្រាបៀរនៅលើតុបណ្តើរ ។លុះដល់ម៉ោងជាង៤ល្ងាចគេឃើញបុរសរួបនោះអង្គុយក្រាបនៅលើតុ ពេលនោះអ្នកនៅអង្គុយជាមួយមិនបានចាប់អារម្មណ៏អ្វីទេស្មានតែបុរសរូបនោះស្រវឹង ក៏មិនមាត់កឬដាស់អីដែរ តែពេលនោះមានក្មេងស្រីម្នាក់ដែលត្រូវជាក្មួយជនរងគ្រោះបានមកអង្គុយហូបបាយជិតនោះ បាននិយាយថា៖ ពូកុងឯងកុំក្អួតណាខ្ញុំកំពុងហូបបាយ ហើយពេលនោះ អ្នកអង្គុយផឹកជាមួយបានដាស់ជនរងគ្រោះតែពេលដាស់និងទាញអោយផ្ងារឡើងស្រា ប់តែឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាំគ្នាឆោរឡើងខ្លះជួយរិតទ្រូង ផ្លុំត្រចៀក តែជនរងគ្រោះស្លាប់ទៅហើយមិនអាចរស់មកវិញបានឡើយ ។ស្ត្រីឈ្មោះ ស៊ិន យឺន ជាប្រពន្ឋបាននិយាយថាៈ៖កាលពីខែមុនប្តីគាត់ធ្លាប់បែបនេះម្តងហើយ តែ បានអ្នកស្រុកជិតខាងជួយទាន់ គាត់មិនដឹងថា៖ប្តីគាត់មិនដឹងជាមានជម្ងឺអ្វីនោះទេ ។ សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌ័ស្រុករលាប្អៀរ បានទៅពិនិត្យធ្វើកោសល្យពិច្ច័យសពជនរងគ្រោះ បាននិយាយអោយដឹងថា៖ជនរងគ្រោះបានរងគ្រោះស្លាប់ដោយស្រវឹងហើយខ្យល់គរ គ្មានអ្នកណាដឹង ចំណែកសពសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅក្នុងលំនៅដ្ឋាន៕
ព័ត៌មានជាតិ
មតិយោបល់