ភ្នំពេញ៖ អគ្គីសនីកម្ពុជា នឹងចំណាយ ១៦៧លានដុល្លារអាមេរិក ក្នុងការរៀបចំតបណ្តាញខ្សែបញ្ជូនអគ្គិសនីមានតង់ស្យុងខ្ពស់ ខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប កំពង់ធំ និងកំពង់ចាម មានប្រវែងប្រមាណ ៣៥០គីឡូម៉ែត្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គីសនីកម្ពុជា ចេញផ្សាយកាលពីថ្មីៗនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ខ្សែបញ្ជូនអគ្គិសនីមានតង់ស្យុងខ្ពស់នេះ មានសមត្ថភាពបញ្ជូនចរន្តបាន ៦០០មេហ្គាវ៉ាត់ ដោយត្រូវប្រើរយៈពេលសាងសង់៣ឆ្នាំ ដែលវា នឹងជួយឲ្យកម្ពុជាធានាបាននូវ និរន្តរភាពក្នុងការផ្គត់ផ្គង់អគ្គិសនីទៅថ្ងៃអនាគតបានរឹតតែប្រសើរ៕
មតិយោបល់