កំពង់ស្ពឺ៖បុរសវយ័ជាង៥០ឆ្នាំម្នាក់បានដឹកដៃស្ត្រីវយ័ក្មេងទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ឈ្មោះជំនោរាត្រី មិនដឹងមូលហេតុអីក្រោយពីបានឡើងឋានសួគ៌រួចខាង ប្រុសប្រកាច់ដាច់ខ្យល់ស្លាប់នៅទាំងកាយននោលគក ដែលមជ្ឍដ្ឋានខ្លះបាន ហៅករណីថាងាប់លើបង្គង ឬភាសារបច្ចេកទេសហៅថាគាំងបេះដូង ។ក្រោយពី កើតហេតុភាគីជាស្ត្រីដែលជាអ្នកឡើងឋានសួគ៌ជាមួយត្រូវបានសមត្ថកិច្ចបានមកសាកសួរក្រែងពាក់ពន្ធ័និងករណីឃាកកម្ម ។ ករណីឡើងឋានសួគ៌បណ្តាលឲ្យបុរសចំណាស់ម្នាក់បានស្លាប់នេះនៅម៉ោង ១៦និង៤០នាទីថ្ងៃទី ១៩ខែមិនា ឆ្នាំ២០១៥ នៅចំណុចភូមិផ្សាចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅក្នុងផ្ទះសំណាក់ឈ្មោះ ជំនោរាត្រីក្នុងបន្ទប់លេខ ១០២ ។ជនរងគ្រោះមានឈ្មោះ ហ៊ី អ៊ូ ភេទប្រុសអាយុ ៥៩ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុ ស្ត្រីកំណាន់ចិត្តដែលបាននាំគ្នាឡើងឋានសួគ៌ នោះមានឈ្មោះ សុខ ឆយី អាយុ២៤ឆ្នាំរស់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុ ។ អ្នកភូមិបានឲ្យដឹងថាបុរសដែលបានស្លាប់ខាងលើជាមនុស្សមានប្រពន្ធកូនត្រឹមត្រូវតែដោយសារឃើញសម្រស់ នាងឆយី ក៏កើតក្តីស្នេហារហូតបានលួចលាក់ ឡើងឋានសួគ៌ជាមួយគ្នាជាញឹកញាប់ រហូតជួបគ្រោះអាក្រក់បែបនេះ ។ លោកវរសេនីយ៏ត្រី សម សាក់ នាយការិយាលយ័ព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបាន ប្រាប់ថាករណីរងគ្រោះនេះបានកើតឡើងមែនហើយជនគ្រោះពិតជាស្លាប់ដោយសារតែជំងឺគាំងបេះដូងនៅក្នុងផ្ទះសំណាក់ដោយពុំមានស្លាកស្នាមអ្វីឡើយ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកស្ត្រីជាដៃគូកំពង់ជំនាញហៅសាកសួរនៅស្នងការខេត្តដែរ ។ តាមលោកវេជ្ជបណ្ឌិតម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ពីរបៀបការពារករណីនេះដល់មហាជនឲ្យដឹងថា ជំងឺគាំងបេះដូងនេះច្រើនកើតលើមនុស្សវយ័ចាប់ពី អាយុ៤០ ដល់៦០ឆ្នាំជាទូទៅជនរងគ្រោះតែងមានជំងឺនៅខ្លួនស្រាប់ដូចជា លើសឈាម ឬឡើងជាតិអាស៊ីតខ្លាំង ។នៅពេលរួមភេទហើយបណ្តាលឲ្យស្លាប់ គឺពេលភាគីខាងប្រុសដល់ចំណុចកំពូលឬពាក្យសាមញ្ញថា ស្រួចខ្លាំង ពេលនោះ បុរសអាចប្រឈមនិងការគាំងបេះដូង ។ដែលសញ្ញាសម្គាល់នៃលក្ខណះគាំង បេះដូងភា្លមបុរសច្រើនធ្លាក់ក្បាលមកក្រោមលាដៃទាំង២ត្រង់ទៅលើ ។លោក បន្តថាបើស្ត្រីណាដែលបានជួបនិងជំងឺរបៀបនេះភាគីស្រីត្រូវរុញបុរសជាដៃផ្ងាឡើងនិងយកដៃសង្កត់ចំដើមទ្រូងឲ្យខ្លាំងអាចឲ្យបេះដូងដើរឡើងវិញ។ភាគច្រើននៅពេលករណីដូចខាងលើស្រីៗច្រើនតែរត់ចេញពីបន្ទប់ដោយមិនជួយគ្នាទើបបណ្តាលឲ្យដៃគូរស្លាប់បាន ៕
ព័ត៌មានជាតិ
មតិយោបល់