ក្រចេះ៖ ប្រភពពីសមត្ថកិច្ចស្រុកស្នួល បានបង្ហើបអោយដឹងថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គររបស់ឧកញ៉ា លឹម ប៊ុណ្ណា កំពង់ធ្វើសកម្មភាពប្រមូលទីញឈើស្តុកនៅតំបន់ដែន ជម្រកសត្វព្រៃភ្នំព្រេច ហើយថ្មីៗនេះ ក្រុមហ៊ុន កសិកម្មខ្មែរអង្គរមានប៉េសេ ដឹកជញ្ជូន ឈើពីព្រៃសម្បទានចំនួន៥០០ម៉ែត្រគូប ដឹកឆ្ពោះទៅខេត្ដត្បូងឃ្មុំ ចូលទៅប្រទេសវៀតណាម ដែលមានមេការឈ្មោះ ពៅ សក់បាស់ ជាអ្នករត់កាជួបសមត្ថកិច្ចតាមផ្លូវ ។ជាក់ស្តែងកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ រថយន្ដដឹកឈើប្រភេទយីឌុបជាង១០ គ្រឿង ត្រូវបានដឹកចេញពីតំបន់ដែន ជម្រកសត្វព្រៃភ្នំព្រេចក្នុងស្រុកកែវសីមា ខេត្ដមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្ដ ក្រចេះ ក្នុងនោះរថយន្ត១គ្រឿងកំពុងខូចនៅ ចំណុចភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ប៉ុន្ដែតាំងពីព្រឹករហូតដល់ រសៀលថ្ងៃដដែលនេះ មិនទាន់ឃើញ មានវត្ដមានសមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើចុះទៅពិនិត្យលិខិតស្នាមនោះ ឡើយ ខណៈជាទម្លាប់របស់ពៅសក់បាស់ តែងមានករណីរត់ការផ្លូវ ដើម្បីជំនួញ ឈើបន្លំបង្កប់ល្មើសច្បាប់នោះ ។បន្ដទៅស្រុកត្បូងឃ្មុំយ៉ាងរលូន គ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានអើពើឡើយ ។ពលរដ្ឋបានរិះគន់ថា មន្ដ្រីជំនាញ វិធានការបង្ក្រាបទប់ស្កាត់នោះឡើយ គឺហ៊ានតែ ចំពោះប្រជាពលរដ្ឋ រកស៊ីតូច ដឹកឈើជន្លង់ម្រេចតាមរថយន្តតូចៗប៉ុណ្ណោះ ដែលប្រឈមនិងការចាប់បង្ខំអោយ បង់លុយសូម្បីលើសពីថ្ងៃក៍មិនបានផង ។សកម្មភាពប្រមូលទិញឈើល្មើស ច្បាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃ ភ្នំព្រេចរបស់ឈ្មួញពៅសក់បាស់ជាមេការរបស់លោក ឧកញ៉ា លឹម ប៊ុណ្ណា ជំនួសលោក សាន ចយ កំពង់រត់ការជួបជាមួយសមត្ថកិច្ចជំនាញ ដើម្បីជាថ្នូរនិងការចាប់រឹបអូស ។ គួរបញ្ចាក់ថារថយន្តដឹកឈើរបស់ឈ្មួញរូបនេះ បានដឹកជញ្ជូន ផ្ទុកលើសទម្ងន់ បង្ករអោយប៉ះពាល់ផ្លូវជាតិលេខ៧ រងកាខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រុមមន្ត្រីជញ្ជីងចល័តក៍មិនហ៊ានមើល មន្ត្រីជំនាញរដ្ឋបាលព្រៃឈើក៍មិនហ៊ានក្បែរផង ៕
មតិយោបល់