ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់ត្រូវបានប៉ូលិសបញ្ជួនទៅកាន់មជ្ឈមណ្ឌលអនីតិជនទីក្រុង Boulder ដើម្បីធ្វើការអប់រំទៅតាមផ្លូវច្បាប់ បន្ទាប់ពីនាងបានព្យាយាមសម្លាប់ម្ដាយរបស់ខ្លួន ២ដង។
យោងតាមសំដីប៉ូលិសបានឲ្យដឹងថា ក្រោយពីមានការស៊ើបអង្កេតអស់រយៈពេល ២សប្ដាហ៍ទើបដឹងថា ក្មេងស្រីនោះ បានព្យាយាមសម្លាប់ម្ដាយរបស់ខ្លួន ២ដង ដោយសារតែម្ដាយនាង បានយកទូរស័ព្ទ iPhone មិនឲ្យនាងប្រើ ដែលជាហេតុធ្វើឲ្យនាងខឹងយ៉ាងខ្លាំង រហូតរកឃើញវិធីសាស្ត្រមួយគឺដាក់ថ្នាំបំផុត។ ម្ដាយក្មេងស្រី បាននិយាយថា លើកដំបូងកូនស្រីគាត់បានដាក់ថ្នាំពុលនៅក្នុងទឹកផ្លែឈើ ប៉ុន្តែគាត់មិនបានញ៉ាំនោះទេ ព្រោះគាត់មានរម្មណ៍សង្ស័យ ប៉ុន្តែគាត់បានដឹងថា កូនស្រីព្យាយាមដាក់ថ្នាំពុលសម្លាប់ ក៏ធ្លាក់ខ្លួនឈឺ រហូតដល់ទើកទី២ ទើបមានការរាយការណ៍ទៅកាន់សមត្ថកិច្ច ដើមីឃាត់ខ្លួនតែម្ដង៕
មតិយោបល់