ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង២៥នាទីយប់ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតម្ដុំស្ដុបវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវ២២១កែង១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តទាំង ២គ្រឿង៖
១/រថយន្តម៉ាក កាមារីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO-7908​ បើកបរដោយបុរសម្នាក់។
២/រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2717 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមារីធ្វើដំណើរពីជើងទៅត្បូង ស្របពេលនោះដែរ ក៏មានរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង ធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួនផងនោះ ក៏ជ្រុលបុកគ្នា បណ្ដាលឲ្យរងការខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំង២ចរចាគ្នា ដើម្បីដោះស្រាយ ប៉ុន្តែដោយមិនអាចចរចាគ្នាត្រូវ ទើបសមត្ថកិច្ចវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្ត៕

មតិយោបល់