ព័ត៌មានជាតិ

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម IS អំពាវនាវ​អោយ​សមាជិក​ខ្លួន​សម្លាប់​មន្ត្រី​យោធា សហរដ្ឋអាមេរិក​ប្រមាណ ១០០ រូប

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​លើកឡើង​ថា ខ្លួន​កំពុង​បើក​ការ​ស៊ើប អង្កេត​ចំពោះ​ការ​គម្រាម​តាម​អន​ឡាញ ដែល​ពួក​ជ្រុលនិយម​ដ៏​ព្រៃផ្សៃ IS បាន ព្រមាន​សម្លាប់​មន្ត្រី​យោធា​អាមេរិក​ចំនួន ១០០ រូប ។ យោង​តាម​បណ្តាញ​ទូរទស្សន៍ BBC អង់គ្លេស​បាន​រាយការណ៍​កាលពី​ថ្ងៃ អាទិត្យ សប្តាហ៍​មុន​ឱ្យដឹងថា បញ្ជីរាយនាម និង អាសយដ្ឋាន​ត្រូវបាន​គេ​បង្ហោះ​លើ​គេហ ទំព័រ​មួយ ដែល​ភ្ជាប់​ជាមួយ​នឹង​ការអំពាវនាវ​អោយ​សម្លាប់​ជីវិត​ជន​ទាំង​អស់នោះ ដោយសារ​ពួកគេ​បាន​ចូលរួម​ក្នុង​បេស​កក​កម្ម​របស់​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ពួក​សកម្មប្រយុទ្ធ IS ។​
​ជាមួយគ្នានេះ ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម IS បាន​និយាយថា ខ្លួន​បាន​ទទួល​ឈ្មោះ ទាំងនោះ តាមរយៈ​ចូលទៅ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក៏​ប៉ុន្តែ​មន្ត្រី​សហរដ្ឋ អាមេរិក​បាន​ឆ្លើយតប​វិញ​ថា ភាគច្រើន​នៃ​ទិន្នន័យ​ទាំងនោះ ត្រូវ​គេ​ដាក់​បង្ហោះ​ជា សាធារណៈ​នោះ​ទេ ។ ដោយឡែក​មន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក បាន​និយាយ​បន្ថែមថា ពួក​យើង​មិន អាច​បញ្ជាក់បាន​អំពី​សុពលភាព​នៃ​ព័ត៌មាន​ទាំងនោះ​បាន​ទេ ក៏ប៉ុន្តែ​យើង​កំពុងតែ ធ្វើការ​ស៊ើបអង្កេត​ហើយ ៕​
442

មតិយោបល់