ព័ត៌មានជាតិ

វៀតណាម​ប្រកាស មាន​ករណី ជំងឺ​ផ្តាសាយ​បក្សី H1N1 ឆ្លង​មក​មនុស្ស

​អាជ្ញាធរ​វៀតណាម បាន​ប្រកាស​ឲ្យដឹង ជា​លើកដំបូង​នូវ​ករណី​ជំងឺ គ្រុនផ្តាសាយ បក្សី​ប្រភេទ H1N1 ឆ្លង​ពី​សត្វ​មក​ដល់​មនុស្ស នៅក្នុង​ឆ្នាំ ២០១៥​។ នេះ​បើ​តាម​ការអះអាង​ពី អគ្គនាយក​រដ្ឋា​ន​នៃ វេជ្ជសាស្ត្រ​បង្កា​ជំងឺឆ្លង របស់​ក្រសួង​សុខាភិបាល (GDPM) នៅក្នុង រដ្ឋធានី ហាណូយ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែ​មីនា ឆ្នាំ​២០១៥​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញ​ផ្សាយ​តាម របាយការណ៍ ពី​នាយក​រដ្ឋា​ន​ខាងលើនេះ ទៀតថា តាម​ការតាមដាន​ពី​ថ្ងៃ​ទី ១៤ ដល់ ២១ ខែ​មីនា កន្លងទៅនេះ គេ​បាន​រកឃើញ​អ្នក ជំងឺ ប្រមាណ​ជា ៣៣​នាក់ ដែល​ពួកគេ​ទាំងនោះ ជា​សិស្សសាលា​បឋមសិក្សា នៅក្នុង​ខេត្ត ឡា​ម​ដុង ភាគ​កណ្តាល​ប្រទេស ចម្ងាយ ១.០៥០ គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ ។ GDPM អះអាងថា ក្រោយ​ពី​ការពិនិត្យ​រោគ​លើ​កុមារ​ទាំងនោះ ទើប​ដឹងថា មាន​ម្នាក់​កំពុង ទទួល​រងគ្រោះ​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី ដែល​បង្ហាញ​វត្តមាន នៅ​វៀតណាម ជា​លើកដំបូង កាលពី​ឆ្នាំ ២០០៩​។ ក្មេង​ទាំង​អស់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាមួយនឹង​អាការៈ ក្តៅខ្លួន​, ក្អក​, និង កណ្តាស​ជា​ញឹកញាប់​។​ទោះបីជា​បែប​នេះ​ក្តី កុមារ​ទាំង ៣៣​នាក់​នោះ មិនទាន់​ត្រូវបាន​អនុញ្ញាត ឲ្យចេញ​ពី​មន្ទីរពេទ្យ ឬ ក៏​ទៅ​រៀន​វិញ​នៅឡើយ​ទេ ព្រោះ​ក្រុម​គ្រូពេទ្យ​រង់ចាំ ពិនិត្យមើល​អាការៈរោគ បន្តទៀត ៕​
d310

មតិយោបល់