បន្ទាយមានជ័យ៖ស្ពានបេតុងថ្មថ្មីមួយបានកំពុងសាងសងជំនួសស្ពានឈើចាស់ជរាទ្រុឌទ្រោមត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០១៥នៅ ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។គណកម្មាធិការបានចាប់ការផ្តួចផ្តើមកសាងស្ពានថ្មថ្មីជំនួសស្ពានឈើចាស់ទ្រមក្រោមការដឹករបស់ព្រះតេជគុណសាងវរ:ព្រះគ្រូអនុគណស្រុកមង្គលបូរី រួមជាមួយសប្បុរសជនក្នុងឃុំក្រៅឃុំនិងក្រៅប្រទេស។លោក ឡុង ពុន អភិបានស្រុកមង្គលបូរីនិយាយថាស្ពាននេះមានទទឹង៨ម៉ែត្របណ្តោយ៥០ម៉ែត្រដែលគ្រោងចំណាយទឹកប្រាក់ជាង៧ម៉ឺនដុល្លា។ថវិកាទាំងនោះបានមកពីសទ្ធាជ្រះថ្លារបស់ញោមញាតិនៅក្នុងស្រុកនិងក្រៅស្រុក។ លោកឡុង ពុននិយាយបន្តថាជំហានដំបូងនេះការកៀរគរជំនួយសប្បុរសបានជាង២ម៉ឺនដុល្លាលោកបន្ថែមថាស្ពាននេះមានប្រយោជន៍ធំបំផុតនៃស្ពាននេះគឺសម្រាប់ដឹកកសិផលពីវាលស្រែចម្ការមករកទីផ្សារនៅក្នុងខេត្តនិងមួយផ្នែកទៀតសម្រាប់ពលរដ្ឋធ្វើដំណើរភ្ជាប់៣ឃុំគឺឃុំបត់ត្រង់,ឃុំរហាត់ទឹកនិង ឃុំចំណោម។ លោកនិយាយបន្តថាលើសពីនេះ ស្ពានផ្លូវនេះត្រូវបានភ្ជាប់មកផ្លូវខេត្តលេខ១៥៩ ក្រាលកៅស៊ូអូរស្ងួតស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យទៅឃុំល្វាស្រុកបរវេលខេត្តបាតិដំបងដែលផ្លូវខេត្តលេខ១៥៩នេះភ្ជាប់ផ្លូវជាតិលេខ៥ទៅលេខ៥៨Aផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់