ព័ត៌មានជាតិ

សមត្ថកិច្ច​បុ​ស្តិ៍​បឹង​កេងកង​ទី​៣ មានការ​លាក់បាំង​ជាមួយ​អ្នកសារព័ត៌មាន​ពេល​ចាប់​បាន​ជនសង្ស័យ ជា​មុខសញ្ញា កាច់​ក​ម៉ូតូ

​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវបាន​សមត្ថកិច្ច​បុ​ស្តិ៍​បឹង​កេងកង​ទី​៣ ដេញចាប់បាន​នៅពេល​សមត្ថកិច្ច​កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ដោយ​ពួកគេ​បាន​ជិះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ ដោយ​មាន​ការសង្ស័យ​ក៏​បាន​សួរនាំ តែ​ពួកគេ​បាន​នាំគ្នា​ជិះ​រត់ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​សហការ​ជាមួយ​អ្នកសារព័ត៌មាន​នោះទេ ។ សមត្ថកិច្ច​ម្នាក់​បាន​លួច​បង្ហើប​ប្រាប់ថា សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​កំពុងតែ​ជិះ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​នៅ​ពេល​មកដល់​ជិត​ផ្សារ​ទំនើប​សុ​វណ្ណា ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​វីវ៉ា ពណ៍​ខ្មៅ​មួយ​គ្រឿង​ឌុប​គ្នា ហើយ​ដោយ​មាន​ការ​ដោយ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ក៏​បាន​ឱ្យ​គេ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​ពួកគេ​ទាំង​២​នាក់​មិន​បាន​ឈប់​នោះ​ទេ បែរជា​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​គេច​ពី​កម្លាំង​សមត្ថកិច្ច​ទៅវិញ ។ ប្រភព​បន្ថែមថា ដោយ​ឃើញ​សភាព​បែប​នេះ សមត្ថកិច្ច​កាន់តែ​មាន​ការសង្ស័យ​ដោយបាន​ជិះ​ម៉ូតូ​ដេញតាម និង​បាន​ទំនាក់ទំនង តាម​វិទ្យុទាក់ទង​ឱ្យកម្លាំង​ផ្សេងទៀត​ធ្វើការ​ស្ទាក់​ចាប់ ។ ពេលនោះ​សមត្ថកិច្ច​ក៏​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ដោយ​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់ ខ​ណះ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​ដួល និង​បាន​ធ្វើ​ការឃាត់ ខ្លួន​យក​ទៅ​សួរនាំ​នៅ​បុ​ស្តិ៍​បឹង​កេងកង​ទី​៣ និង​រក​ឃើញ​ដែ​ក​មួយ​ប្រភេទ​សម្រាប់​កាច់ក​ម៉ូតូ រួម​ជាមួយ​សោរ​មួយចំនួន​នៅក្នុង​កែបម៉ូតូ​ផងដែរ ។ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​នោះ គឺ​នៅ​ពេល​អ្នកសារព័ត៌មាន​ទៅដល់​កន្លែង​កើត ក៏ដូចជា​តាម​សាកសួរ​សមត្ថកិច្ច​ដល់​បុ​ស្តិ៍ បែរជា​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចូលរួម​សហការ និង​បញ្ជាក់​ប្រាប់​ពី​ដំណើរ​សាច់រឿង​ឱ្យបាន​ច្បាស់​នោះទេ ដោយ​គ្រាន់តែ​និយាយថា​សង្ស័យ​ជា​មុខសញ្ញា​ចាស់ កាច់​ក​ម៉ូតូ​គេច​តែប៉ុណ្ណោះ ។ សមត្ថកិច្ច​នៅ​តាម​គ្រប់​មូលដ្ឋាន​គួរតែ​ចូលរួម​សហការ​ជាមួយ​អ្នក​សារពត៌មាន​គ្រប់​ហេតុការណ៍ ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន មិនគួរណា​លាក់បាំង​ជាមួយ​អ្នក​ពត៌មាន​ដូច្នេះ​ទេ ដើម្បី​ឱ្យ​ការផ្សព្វផ្សាយ​មាន​ភាពទូលំទូលាយ និង​ច្បាស់លាស់ កុំ​ធ្វើ​អ្វី​លាក់លាម​ពេក​នោះ គ្រាន់​តែ​រឿង​កំប៉ិចកំប៉ុក​អញ្ចឹង​នោះ ។ ថែម​ពី​លើ​នេះ​ទៅទៀត​នៅពេល​មាន​ករណី​ឆក់ ឬក៏​ប្លន់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន សមត្ថកិច្ច​នៅ​គ្រប់​មូលដ្ឋាន​ទាំង អស់ មិន​ដែល​ចង់ឱ្យ​អ្នកសារព័ត៌មាន​ណារ​ម្នាក់​ដឹង​នោះទេ ព្រោះ​តែ​ខ្លាច​ថ្នាក់លើ​ដឹង​ស្តីបន្ទោស ប៉ុន្តែ​មិន​បាន ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ខ្លាំងក្លា​នោះទេ ។ សូម​បញ្ជាក់​ដែរ​ថា ករណី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​នេះ គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​១០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​៣៣០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ៕​
249

មតិយោបល់