ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន នឹងចុះហត្ថ លេខាលើលិខិតប្តូរសារ និងកំណត់ហេតុពិភាក្សា ស្តីពីការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន លើគម្រោងជំនួយធំ២ ស្មើនឹងទឹកប្រាក់ ២២៩លានដុល្លារអាមេរិក នៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ខាងមុខ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញនៅថ្ងៃទី២៦ ខែមីនាបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីស្តីការក្រសួងការបរទេសកម្ពុជា ដែលធ្វើឡើងរវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោក យូជី គូម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
អានលិខិតខាងក្រោម៖
ព័ត៌មានជាតិ
មតិយោបល់