ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ផ្ដល់​រថយន្ដយោធា ជា​ផ្នែក​នៃ​ជំនួយ​មួយ ទៅឱ្យ​អ៊ុ​យក្រែន​

​សហរដ្ឋអាមេរិក​បាន​ផ្ដល់ រថយន្ដយោធា (Humvee) ដែល​មិន បំពាក់​គ្រឿង​សព្វាវុធ​ចំនួន​១០​គ្រឿង​ជា ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​យោធា​នៅ ក្នុងតម្លៃ​៧៥​លាន​ដុល្លារ ទៅ​ឱ្យ​ប្រទេស អ៊ុ​យក្រែន ។​នា​ខែ​ក្រោយ​រថយន្ដ​សរុប​ចំនួន​២៣០​គ្រឿង​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តំបន់​ដែល​មាន​ជម្លោះ​ដើម្បី​ផ្ដល់ជំនួយ ទៅកាន់​ក្រុម​កងកម្លាំង​យោធា​អ៊ុ​យក្រែន ដើម្បី​ទប់ទល់​នឹង​ការ​វាយ ប្រហារ​ដោយ​ក្រុម​បំបែក​រដ្ឋ​គាំទ្រ​ដោយ​រុស្ស៊ី នៅ​ភាគ​ខាងកើត​ប្រទេស ។​សហរដ្ឋអាមេរិក​ធ្លាប់បាន​បញ្ជូន​រួច​មក​ហើយ​នូវ​វ៉ែនតា​មើលឃើញ ពេលយប់​បច្ចេកវិទ្យា​ខ្ពស់​, យន្ដហោះ​, យន្ដហោះ​គ្មាន​មនុស្ស​សម្រាប់​តាមដាន​ត្រួតពិនិត្យ​និង​ប្រព័ន្ធ​ទំនាក់ ទំនង​មួយ​ប្រកបដោយ​សុវត្ថិភាព ។ នេះ​ជា​ផ្នែក មួយ​នៃ​ការប្ដេជ្ញា​ផ្ដល់ជំនួយ​ឱ្យ​អ៊ុ​យក្រែន​។​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក ប៉េ​ត្រូ​ប៉ូ​រ៉ូ​សេន​កូ ( Petro Poroshenko) បាន​និយាយថា “​តាម​បទពិសោធន៍​របស់​ខ្ញុំ នៅក្នុង​រថយន្ដ Humvee ខ្ញុំ​គិតថា វា​ជា​យានយន្ដ​មួយ ដែល​ប្រកប​ដោ ប្រសិទ្ធភាព​អំណាច​ខ្លាំងក្លា​និង​យ៉ាង​ប្រសើរ​មួយ ដែល​កងកម្លាំង​ដែនអាកាស​កងកម្លាំង​ពិសេស និង​កងកម្លាំង យោធា​អ៊ុយ​ក្រែន​កំពុង​រង់ចាំ​នា​ពេល​សព្វថ្ងៃ​”​។​លោក​បាន​ប្រាប់​ទៅ​សារព័ត៌មាន Ukraine ថា “​នៅ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អ៊ុ​យក្រែន និង​អគ្គមេបញ្ជាការ និង​ប្រជាជន​អ៊ុយ​ក្រែន​ខ្ញុំ​សូម​ថ្លែងអំណរគុណ​សហរដ្ឋ​អាមេរិក សម្រាប់​គោលជំហរ​ពេញលេញ និង​រឹងមាំ ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ជម្លោះ​នៅ Donbass សម្រាប់​ការទទួលស្គាល់ ប្រទេស រុស្ស៊ី​ដែល ភាគី​គឃ្លើន​មួយ​ដែល​បាន​ទន្ទ្រាន​យក​តំបន់ ក្រេ​មា (Crimea) និង​ដែល​បាន​បញ្ចេញ​ភាព គឃ្លើន​យោធា​ដោយផ្ទាល់​នៅក្នុង​តំបន់ ក្រុង​ដូ​ញែត (Donetsk) និង​ឡូ​ហាន ( Luhansk ៕​
g314

មតិយោបល់